by Tararith
១.ឪធ្លាប់ធ្វើសង្រ្គាម
បង្ហូរឈាមការពារជាតិ
ឈ្នះអស់ចោរមានស្នៀត
ដែលឆ្លៀតលបលួចទឹកដី។
២.បារាំង យួន និងសៀម
ធ្លាប់អង្កៀមខ្មែរបុរី
សៀមរាបជាសាក្សី
ឪបានជ័យជាប្រវត្តិ។
៣.មេរៀនមានយូរហើយ
ថ្ងៃនេះឡើយចោរខ្ចាត់ព្រាត់
នៅលួចទន្រ្ទានរដ្ឋ
នរណាឃាត់អត់ពីឪ។
៤.សង្ឃឹមកំណើតកូន
ឃ្លោងដូចក្បូនចរខុសផ្លូវ
តើជាតិយ៉ាងណាទៅ
បើសត្រូវនៅពេញស្រុក។
No comments:
Post a Comment