by Noreyutt
តាហេងនឹងសូយ បើតាបណ្តោយ ឲ្យគេយកដី
តាក៏ធ្លាប់ដឹង ពួកហ្នឹងអប្រិយ ឃើញតាធ្វើហី
យកដីតាទៀត។
តាចៅអាណិត ថ្ងៃក្រោយចៅពិត គ្មានចិត្តចង់ឃ្លាត
ពីភូមិកំណើត ដ៏តូចចង្អៀត តែបើមកទៀត
ត្រូវធ្វើវីសារ។
ពីមុនដីខ្មែរ ឥឡូវនេះប្រែ ក្រឡាប់ផ្កាប់ផ្ងារ
ដីខ្មែរទៅយួន ខ្ញុំក៏ដូចតា ចង់សែនដូនតា
ធ្វើវីសារចូល។
កាលចៅនៅក្មេង ត្រកូលតាហេង សន្សំប្រមូល
មានដីមានធ្លី បុណ្យផុតដំបូល យួនបែរបញ្ជូល
ដីតាទៅយួន។
ខ្ញុំឃើញតាព្រួយ ដីសល់តូចមួយ មិនគ្រាន់កប់ខ្លួន
តាស្ដីមិនចេញ ខ្លាចអ្នកពាក់ដួន តាហេងដឹងខ្លួន
អស់ដីរលីង៕
No comments:
Post a Comment