កើតមកជាខ្មែរ ជាពូជពូកែ សាងបានអង្គរ
សាងប្រវត្តិសាស្រ្ដ តមកហែហូរ ខ្មែរគង់បានឈរ
លុះដល់សព្វថ្ងៃ។
ប្រសាទនានា បង្កើតការពារ រងាររីងរៃ
សាងមកលំបាក តោកយ៉ាកពេកក្រៃ ដីខ្មែរធំផ្ទៃ
មហាណាចក្រ។
ខ្មែរគ្រប់ជំនាន់ មិនដែលបែរភ័ន្ដ ដឹងយ៉ាងប្រត្យក្ស
ទោះនៅទីណា ក៏នៅរួមស្ម័គ្រ យកចិត្តទុកដាក់
នឹងទីកំណើត។
កើតលើដីខ្មែរ មិនដែលគេចកែ ពីទីដ៏ឆើត
តែផ្ទះដីភូមិ នៅទិសខាងកើត គេវាស់បង្កើត
ជារបស់គេ។
ដីកំណើតខ្ញុំ នៅហួសពីព្រំ នេះមិនតិចទេ
ព្រំ១០៩ គេវាស់វេចវេ ព្រំដែនបង្វែរ
បាត់ផ្ទះខ្ញុំហើយ៕
No comments:
Post a Comment