Monday, January 10, 2011

ទម្លាប់

by Tararith


.ពេលបោះឆ្នោតរើសតំណាងរាស្ត្រ
គ្រប់បក្សគួរចៀសសំលាប់គ្នា
ទំលាប់សំលាប់នាំវេទនា
នាំជាតិប្រជាជួបក្រខ្សត់។
.បោះឆ្នោតតាមប្រជាធិបតេយ្យ
សំងាត់សេរីច្បាប់កំណត់
ឈ្នះចាញ់ជួយជាតិឲ្យគេចផុត
ភាពក្រទុគ៌តអត់អាហារ។
.ស្រណោះរាស្ត្រខ្មែរចាំតែស្លាប់
ក្រុមបក្សមួយក្តាប់ចាប់ប្រហារ
ប្រជែងយកឈ្នះរាស្ត្រខ្លោចផ្សា
យកព្រេងវាសនាខ្មែរលេងសើច៕


No comments:

Post a Comment