អាសូរចៅហ្វាយណាស់ កម្មគាត់ក្រាស់ធ្លាក់អណ្ដូង
ខ្លួនស្គមភ្នែករូងខូង ខំប្រតោងឡើងមិនបាន។
កាលមុនបុណ្យអស្ចារ្យ ឫកហ៊ឺហារមិនចាកស្ថាន
នៅកៀកតែចង្ក្រាន មិនដែលបានឃើញស្រុកគេ។
ចេះតែច្បាមយកដី លក់ព្រឹក្សព្រៃនឹងទន្លេ
រៀនសូត្រមិនចង់ទេ គាត់ដឹងតែកើបប្រាក់កាស។
ឥឡូវច្បាប់តឹងរឹង គេផ្ដល់ប្ដឹងនឹងប្រកាស
សូកស៊ីរកបោកប្រាស ប្រាកដច្បាស់ទទួលកម្ម។
ពីមុនលោកចៅហ្វាយ នាំអន្ដរាយខ្មែរច្រើនឆ្នាំ
ឥឡូវលោកបែរផ្ដាំ រៀនចេះចាំមិនខុសទេ។
លោកថារៀនឲ្យវៃ ស្គាល់ទឹកដីនៅជិតក្បែរ
ក្រៅពីប្រទេសខ្មែរ ត្រូវគ្នាន់គ្នេរៀនឲ្យច្បាស់។
ទ្វីបលោកទាំងប៉ុន្មាន ទៅកម្សាន្តរីកដេសដាស
សមុទ្រធំក្រៃណាស់ បានយល់ច្បាស់លោកីយ៍ធំ។
រៀនចេះវិលទៅស្រុក រំដោះទុក្ខសាងសុខុម
ដីខ្មែរល្វឹងល្វើយធំ ជួយរៀបចំទើបសុខសាន្ត៕
No comments:
Post a Comment