by tararith
១.ខ្ញុំនៅតែអាល័យ នឹកដែនដីនៃខេមរា
ជាតិខ្មែរមានសាវតា ជាតិមហាអាណាចក្រ។
២.កម្ពុជាដ៏ស្នេហា រឹងមាំក្លាខ្លាំងប្រត្យក្ស
មិនងាយវាយបំបាក់ ព្រោះតែមានអ្នកការពារ។
៣.ខ្ញុំយាមទាំងយប់ថ្ងៃ យាមជាតិថ្លៃមហិមា
រងក្តៅ ឬរងា ងារទ្វារបាលនៅរ៉ាប់រង។
៤.ឥឡូវខុសពីមុន កាយទារុណពេកកន្លង
ព្រោះតែពួកអាយ៉ង ប៉ងបំផ្លាញជាតិខ្លួនឯង៕
No comments:
Post a Comment