by Tararith
ខ្ញុំគឺជាខ្មែរ ចង់បានកាតដែរ ទុកទៅបោះឆ្នោត
ធ្វើហើយយូរឆ្នាំ កាតចេះបញ្ឆោត ខកខានបោះឆ្នោត
ពីបីអណត្តិ។
កាតប្រជាជន តូចទេតែធ្ងន់ លើសសព្វសម្បត្តិ
ខ្ញុំរស់គ្មានបក្ស គ្មានពួកប្រម៉ាត់ គេធ្វើស្ងាត់ៗ
កាតរត់ដល់ផ្ទះ។
ខ្ញុំជាខ្មែរពិត មិនដែលប្រឌិត បន្លាចដល់រាស្រ្ត
និយាយសរសេរ អក្សរខ្មែរច្បាស់ តែក្នុងផ្ទះខ្វះ
តែកាតប៉ុណ្ណោះ។
ញាតិខ្ញុំក៏ខ្មែរ គ្រប់គ្នាគ្មានដែរ កាតបណ្ណអីនោះ
មេភូមិធ្លាប់ស្គាល់ ហៅឲ្យចោះៗ ទុកកាតទាំងអស់
ឲ្យចូលបក្សសិន៕
«និយាយតាមត្រង់ រឿងកាតអីហ្នឹង ខ្ញុំក៏ចង់មាន
ReplyDeleteតែត្រូវជួបឃុំ ឬជួបពួកស្មៀន យកលុយជាស្ពាន
ទិញហត្ថលេខា»
ហិហិ... រៀនល្បងនិយាយជាកំណាព្យលេង... ក្រែងលោតែងបានល្អ ដូចគេដូចឯង... តែយ៉ាងណាៗ ខុសត្រូវ កុំប្រកាន់អីណា៎...
You can,
ReplyDelete