Saturday, January 29, 2011

ច័ន្ទព្រងើយ


by Tararith



១.សម្លឹងមេឃាដ៏ល្វឹងល្វើយ            

ច័ន្ទរះព្រងើយលើវេហា

នៅខ្ពស់មិនយល់ពីទុក្ខា                 

សត្វលោកគ្រប់គ្នាក្នុងលោកីយ៍។

២.ច័ន្ទរះនៅខ្ពស់រស់មិនខ្វល់          

រឿងអកុសលលើផែនដី

រុងរឿងម្នាក់ឯងឥតអាល័យ           

ដល់រាស្រ្តប្រុសស្រីធ្លាប់រំពឹង។

៤.ប្រសិនដួងច័ន្ទនៅអាណិត         

នៅគូនៅគិត​​​​​ដល់រឿងហ្នឹង

រឿងជាតិទឹកដីដួងព្រលឹង               

ខ្មែរមិននៅទ្រឹងដូច្នេះទេ៕

         

No comments:

Post a Comment