ថ្កោលទោសដល់ជនដែលផ្ដាច់ការ រម្លឹកជេរថារឿងកន្លង
រងគ្រោះអស់ផ្ទះអស់ដីផង ជួបក្ដីសៅហ្មងក្នុងជីវិត។
អាសូរអ្នកស្រីដុលចន្ថា ស្ដីបរិហាររដ្ឋគួរគិត
ឲ្យយល់ឲ្យដឹងនូវការពិត ឲ្យចេះអាណិតខ្មែរដូចគ្នា។
ដៀលជេរដល់មេអ្នកដឹកនាំ ទ្រូងគាត់រងគ្រាំកម្មវេទនា
គេរើបណ្ដេញគ្មានធានា ជាប់ស្នាមគ្រាំគ្រាក្នុងជីវិត។
អតីតអ្នកភូមិដីក្រហម គ្មានគេថ្នាក់ថ្នមថែមបង្ខិត
បង្ខំឲ្យចេញហើយប្រឌិត លេសអភិវឌ្ឍន៍ដ៏រលួយ៕
No comments:
Post a Comment