by Tararith
សៀមចែកពណ៌គ្នា ឯកម្ពុជា មានពណ៌អ្វីដែរ
មានសេរីភាព គឺជាពណ៌ខ្មែរ បើយើងមិនថែ
នឹងប្ដូរមិនខាន។
ខ្មែរធ្លាប់មានពណ៌ ព្រោះតែជំនឿ បរទេសរំខាន
សក្រហមខៀវ ខ្មៅតិរិច្ឆាន ចុងក្រោយសល់បាន
ដែនដីតូចមួយ។
ពណ៌លឿងក្រហម សៀមចែកតាមក្រម ខ្មែរយើងគួរព្រួយ
បើចាប់កាន់ម្ខាង ចំខាងរលួយ ពណ៌នេះនាំព្រួយ
នាំទុក្ខដល់ជាតិ។
សៀមកំពុងកល ពណ៌ដែលគេផ្ដល់ គឺសុទ្ធតែស្នៀត
ប្រវត្តិសាស្រ្តសៀម ឈ្លោះដីរីកទៀត បើខ្មែរលង់បៀត
នឹងជួបខាតបង់៕
No comments:
Post a Comment