Saturday, January 22, 2011

រឿង ចិត្តមិនស្មោះ (បញ្ចប់)

ភាគបញ្ចប់


ហេតុអីទៅបង?

ព្រោះដីស្រែយើង និងដីបាតផ្ទះនេះ ត្រូវក្រុមហ៊ុន​យកហើយ គេឲ្យ 
យើងចេញពីទីនេះឲ្យបានឆាប់។ បងប្អូនយើងមិនដឹងទៅនៅឯណាទេ។

ខ្ញុំឮគេផ្សព្វផ្សាយតាមសារព័ត៌មានដែរ។

អូនជួយគិតផង តើបងត្រូវធ្វើយ់ាងម៉េច ទើបបានដីយើងមកវិញ។ 
គ្មានដី គ្រួសារយើងមិនដឹងបានអីរស់ទេ?

បងអើយ! បើគេយកឲ្យគេទៅ ព្រោះគេមានអំណាច មានលុយ មាន 
ខ្នង។ យើងតតាំងបានត្រឹមតែគេប្រមាថជីវិតទេ។ បងស្រីដាលីនតប    
មិនដឹងជាសង្គមអីអាក្រក់ម្ល៉េះ អ្នកភូមិយើងម្ង៉ៃៗភ័យភិត បន្ទាប់ពី 
តុលា​ការ​ចាប់តំណាងយើងដាក់គុកមក។ ឥឡូវស្ទើរតែគ្មាន​នរណា 
ហ៊ានតវ៉ាទៀតទេ។ ម៉ែទ្រាំមិនបាន ក៏សម្រេចចិត្តប្តូរផ្ទះ​ទៅនៅឯកំពង់ 
ឆ្នាំង ស្រុកខាងពុកវិញ ព្រោះពុកខ្សោយ​បេះដូង ពេលទាហានមក 
គម្រាមរុះរើផ្ទះម្ដងៗ ពុក​ទៅជាស្ទះ​ តាំងពីមានរឿងដីធ្លី មកជម្ងឺពុក 
កាន់តែដុនដាបទៅៗ។ ប្អូនអើយគ្មាននរណាជួយនរណាទេ ម្នាក់ៗខ្លាច 
គេចាប់ ដាក់គុក ខ្លាចគេបាញ់សម្លាប់។ ស្ដាប់បងស្រី នាងនិយាយ 
ហើយ ដាលីនសម្របតាម បើទីនេះនៅមិនបានសុខ បងប្ដូរទៅនៅ 
ជាមួយពុកម៉ែទៅ កុំផ្សងគ្រោះថ្នាក់ទៀត។ បងដឹងទេ មានមនុស្ស 
ស្លាប់ដោយសារដីធ្លីច្រើនណាស់ បងស្រីដាលីន បង្ហាញការតាំង 
ចិត្តរបស់ខ្លួន និងអ្នកភូមិថា តែបងប្អូនអ្នកភូមិរួមគ្នា ស្លាប់រស់នៅទីនេះ 
បងក៏មិនទៅណាចោលពួកគេដែរ ព្រោះយើងមិនបានទៅយកដីគេ 
ឯណា នេះជាដីដូនតាយើងណា៎

ខ្ញុំមិនជំទាស់នឹងបំណងបងទេ តែជីវិតស្លាប់ហើយ មិនរស់វិញឡើយ 
យើងរស់ក្នុងតំបន់ដាច់​ស្រយាលអីចឹង ងាយគេគម្រាមណាស់។ បង​
មើល​សំបុកចាប ដីក្រហម និងបឹងកក់ ទីណាក៏ដោយ បើរដ្ឋត្រូវការ 
អភិវឌ្ឍន៍ហើយ យើងចេញទៅឲ្យឆ្ងាយល្អ​ជាង ដាលីនឲ្យយោបល់ 
បងនាង តែក្នុងចិត្តនាងក៏ស្ដាយដីភូមិកំណើត​ណាស់ដែរ។ នាងវិលមក 
ភ្នំពេញវិញទាំងល្ងាច ព្រោះតែអមលាំងអស​ន្ដិ​សុខ។

ទូស័ព្ទរោរិ៍្ដ... នាងលើកទូស័ព្ទមិនទាន់ទាំងនិយាយផង មានសំឡេង 
ស្រ្ដីម្នាក់ស្រែកជេរនាងដោយមិនសំចៃមាត់ ថានាងយកប្ដីគេ ទ្រព្យ 
សម្បត្តិដែលនាងមានជា ញើសឈាមរបស់គេ ដូច្នេះសុំកុំទាក់ទងប្តី 
គេទៀត ហើយឲ្យទ្រព្យទាំងអស់ដែលនាងមានមកគេវិញ។ ដាលីន 
ហួសចិត្ត មិនឆ្លើយតបសូម្បីតែមួយម៉ាត់ នាងបិទទូរស័ព្ទ។ បន្ទាប់មក 
ទូរស័ព្ទរបស់​ប្រាថ្នា​តេចូលមក អាឡូ! អូននៅផ្ទះទេ បង ចង់ជួបដើម្បី 
ពិភាក្សាគ្នាបានទេ? ប្រហែលមួយស្របក់ទៀត ខ្ញុំដល់ផ្ទះឯងហើយ

ដាលីនបើកឡានបណ្ដើរ គិតដល់អ្នកដែល​ទូរស័ព្ទ​មកគម្រាមនាង 
បណ្ដើរ គ្មានបានការនៅតាមផ្លូវនាក្រុង​ភ្នំពេញ ដែលស្ទះចរាចរណ៍ 
នាងបារម្ភពីសវត្ថិភាពរបស់នាងណាស់ ជីវិតជានារី មានសម្ភស្ស 
ស្អាតបាត ជាតារា គឺត្រូវតែមានរឿង​អីចឹង​ឬ? ប្រាថ្នានៅចាំដាលីន 
មុខផ្ទះ ហើយនាងនិយាយដោយមិនរអែងចិត្តទៅដាលីន៖ ដូរឡានថ្មី 
អត់ប្រាប់បងមួយម់ាត់សោះ។ ឮថាឯងមានសង្សារ ម៉េចក៏បងមិនដឹង? 
ដាលីនតប ខ្ញុំសុំមិនឆ្លើយសំណួរនេះបានទេ! បងដឹងទេ ខ្ញុំទើបតែមក 
ពីស្រុកកំណើត ដីធ្លីគ្រួសារខ្ញុំត្រូវក្រុម​ហ៊ុន គេប្រមូលយកទៅដាំអំពៅ 
ខ្ញុំត្រូវរ៉ាប់រងជួយ​បង​ប្អូន រកកន្លែងថ្មីឲ្យពួកគាត់ តែដូចបងដឹងហើយ ដីធ្លី 
ផ្ទះ​សម្បែងថ្លៃណាសព្វថ្ងៃ ប្រាថ្នាបានចិត្ត កាន់តែហ៊ានលូកចូលទៅ 
កកូរកកាយអារម្មណ៍ដាលីនទៀត បងដឹងថាឯងត្រូវការលុយ។​ តែបើ 
ឯងឆ្លាតតែបន្ដិចខ្វះអី ប្រាក់កាសនៅនឹងមុខៗ ដាលីនសួរ បងចង់ 
មានន័យថាម៉េច?” ប្រាថ្នានៅតែរឹងប្រហែលជានាងយល់ថា ដាលីន 
នាងជាអ្នកនាំឲ្យរុងរឿង អាចកាច់ចង្កូតបានស្រេចនឹងចិត្តហើយមើល 
ទៅ ដាលីន! បងមិនដែលនាំឯងឲ្យខាតបង់ទេ តាំងពីអត់ រហូតដល់ 
មានលុចស៊ីសជិះ គឺបងនៅតែជួយឯង បងក៏មិនដែរទាមទារអីពីអូន 
ដែរ។ ពេលនេះឯងត្រូវការប្រាក់ជួយអ្នកផ្ទះ ដែលកំពុង​ត្រូវការរស់ 
ឯងគិតមើល ទៅលុយកាក់ពិបាករកណាស់។ ដំណាក់កាលនេះ មិន 
ខុសពីគេថា បានបុរសចំណាស់ មានលុយកាក់ ប្រសើរជាងប្រុស 
ក្មេង ដែលខ្វះទាំងអស់គ៏មិនដឹង ដាលីនដឹងច្បាស់ពីបំណងរបស់ 
ប្រាថ្នា ដែលនិយាយជាមួយនាង តែដាលីនមានគំនិតចង់​សម្រួល​
ផ្លូវចិត្តរបស់ប្រាថ្នា កុំឲ្យប្រាថ្នាគិត និងធ្វើ​ផ្ដេសផ្ដាសលើនាង ដូចទៅ 
លើនារីឯទៀត នាងក៏ប្រាប់ទៅប្រាថ្នាថា៖ “ខ្ញុំនៅតែដឹងគុណបង បង 
តែងណែនាំបង្ហាញផ្លូវខ្ញុំឲ្យបានល្អ កម្ររកបានអ្នកមានសមាណចិត្តល្អ​
ដូចបងណាស់ តែបងប្រាប់ឲ្យបានច្បាស់មក តើខ្ញុំត្រូវ​ធ្វើយ៉ាងម៉េច ឬ 
ក៏បងមានបំណង ឲ្យខ្ញុំរកស៊ីហ៊ុនជាមួយបង?”

ប្រាថ្នាអីអឺ បាត់អស់ពាក្យដែលនាងត្រៀម និយាយជាមួយដាលីន នាង 
ក៏លូកកាបូបយក ចញ្ចៀនពេជមួយចេញមក រួចប្រឡូយពាក្យ បង 
សម្រេចថាចង់ឲ្យរបស់នេះទៅឯង តែមិនហ៊ាន។ ដាលីនតបទៅ 
ប្រាថ្នាដោយចំអកឲ្យភ្លាមថា “ខ្ញុំឃើញគាត់ពីមុនក្លាហានណាស់ សូម្បី 
ចូលក្នុងផ្ទះខ្ញុំ ស្បែកជើងក៏មិនដោះ វែនតាក៏មិនដោះ ទឹកក៏មិន ផឹក 
និយាយជាមួយខ្ញុំ មានតែការមើលងាយមើលថោក ហេតុអី គាត់ចង់ 
ឲ្យចញ្ចៀននេះមកខ្ញុំ? តែខ្ញុំដឹងថា នារីដូចខ្ញុំនេះ មិនសមទទួលយកវត្ថុ 
មានតម្លៃនេះឡើយ ម្យ៉ាងគាត់មានប្រពន្ធហើយ” ។ ប្រាថ្នានៅតែចូក 
ចែវរកផ្លូវដោយពោលទៅដាលីនថា តែបងឮថាគាត់ស្រឡាញ់ឯង 
ខ្លាំងណាស់។ ដាលីនលាន់មាត់ “ពុទ្ធោ ទោះ បីខ្ញុំគិត ក៏គិតមិនឃើញ 
ដែររឿងនេះ។ គាត់ស្រឡាញ់ខ្ញុំដល់ម្លឹងផង ប្រាថ្នានៅតែលួង 
លោមដាលីន ឲ្យដល់ដំណាក់កាលចុងក្រោយ តែគាត់លែងលះ 
ប្រពន្ធហើយ គាត់មានមុខមានមាត់ក្នុងសង្គម ហើយមិនទាន់ចាស់ 
ប៉ុន្មានឯណា គាត់ស្រឡាញ់ឯងដោយស្មោះ មែនណា៎ បងក៏យល់ថា 
ខ្ញុំសមនឹងគាត់ដែរមែនទេ? (ដាលីនបើកភ្នែកធំដាក់ប្រាថ្នា) នាងបន្ដ 
បងក៏ដឹង លោក​សម្រេច​ក៏ដឹងថា ខ្ញុំមានបុរសដែលខ្ញុំស្រឡាញ់​ពេញ​
ចិត្តហើយ ខ្ញុំមិនចង់​ឲ្យ​គេទិទានថា យើងមាន​ចិត្តរ៉ាយមាយ ឬមិនស្មោះ 
ត្រងទេ

សង្គមនេះជាសង្គមខ្មែរ មិនមែនសង្គមរបស់អ៊ឺរ៉ុប ឬអាមេរិកទេ។ អ្នក 
មានប្រាក់ មានអំណាច គេចង់ធ្វើអ្វីក៏បាន បងជួយសម្រួលអូន ឯង 
ជញ្ចៀននៅក្នុងដៃអូនស្រាប់ហើយ បើ​អូនយល់ថាធ្វើយ៉ាងម៉េចល្អ 
ហើយ គិត​គូរខ្លួន​ឯង​ឲ្យបានល្អិតល្អន់ទៅ។ តែបងសូមផ្តាំឯង ខែ 
ក្រោយលោកសម្រេចនឹងទទួលងារជាឧកញ៉ាហើយ។

ខ្ញុំជួយអរ ដែលលោកសម្រេចជិតបានងារជាឧកញ៉ា តែខ្ញុំអស់ប្រាថ្នា 
ហើយ។ ចម្លើយបដិសេធរបស់ដាលីន ធ្វើឲ្យប្រាថ្នាកាន់តែខ្នាញ់ កាន់ 
តែតប់ប្រមល់ នាងនៅតែព្យាយាមលួងលោមដាលីនដដែល បើអូន 
បន្ថូរបន្ថយតែបន្តិច លោកសម្រេច សប្បាយចិត្តមែនទែន ហើយអូនក៏ 
បានផលច្រើនជាងនេះដែរ ដាលីនចំអកឲ្យ ប្រាថ្នាជាថ្មី បើខ្ញុំព្រម 
លោកសម្រេចសប្បាយចិត្ត បងក៏សប្បាយចិត្ត តែបងដឹងទេ ខ្ញុំកំពុង 
ពិបាកចិត្ត ហើយរឹតតែពិបាកបើខ្ញុំបង្ខំខ្លួន ឯងឲ្យព្រមតាមបង ឬព្រម 
ស្រឡាញ់ លោកសម្រេចនោះ។ ស្ទើតែអស់ផ្លូវ អស់ច្រកចេញទៅ 
ហើយ តែប្រាថ្នារកផ្លូវទ័លបាន មួយជំហានទៀត នាងបង្ហាញទៅ 
កាន់ដាលីននូវទស្សនៈរបស់នាង បើមិនព្រមធ្វើប្រពន្ធរបស់គាត់ទេ 
ក៏មិនអីដែរ បងនឹងប្រាប់ទៅគាត់វិញ តែតើអូនព្រមរស់នៅជាមួយ 
គាត់ ត្រឹមតែជាកំណាន់ដែរទេ?” “បងយល់ថាធ្វើបែបនេះត្រឹមត្រូវឬ
ខ្ញុំមិនព្រមទេ ប្រាថ្នាតប ដោយប្រើក្បួនវាយផង ស្អំផង អ្នកមាន 
ឧត្តមគតិតែងតែយល់ថា ធ្វើបែបណាត្រឹមត្រូវ ធ្វើបែបណាដែលខុស 
តែបងផ្ដាំឯង បងឲ្យអូនមើលទៅពួកមន្រ្ដីទាំងឡាយ ដែលធ្វើមានធ្វើ 
បានសព្វថ្ងៃនេះទៅ អ្នកខ្លះជាអ្នកតាក់តែងច្បាប់ រួមទាំងច្បាប់ពុក 
រលួយ ជាអ្នក អនុម័តច្បាប់សម្រាប់ប្រទេស ជាប៉ូលីស​កំចាត់គ្រឿង 
ញៀន ជាអ្នកការពារ​​ប្រជាជន តែបែរជាន់ឈ្លីរាស្រ្ដទៅវិញ។ តើពួក​
គេជានរណា ? គឺជាបញ្ញាជន ជាវីរជន ជាបណ្ឌិត មិន​មែន​ជាជន 
សាមញ្ញដូចឯង ឬខ្ញុំទេ។ ឯង ខ្ញុំ និង​ជនធម្មតា មានសិទ្ធិតែក្នុងក្រដាស 
ប៉ុណ្ណោះ បើគេ ចង់ចាប់ ចង់សម្លាប់ឯងងាយដូចញេចចៃអីចឹង។ ឯង 
មើល ប៊ន សំណាង និងសុខ សំអឿន ពួកគេជាប្រជាជនធម្មតា តែបើ 
ប៉ូលីស ចោទពួកគេ ថាជាអ្នកសម្លាប់លោកជា វិជ្ជា ចង់មិនចង់ ជាប់ 
គុកអស់បួនប្រាំឆ្នាំទទេ បិះតែអស់ជីវិតទៀតផង

បងគួរតែជួយខ្ញុំដូចពីមុន ឬមួយបងចិញ្ចឹមខ្ញុំសម្រាប់លក់ប្រាថ្នាតប 
បងមិនលក់ឯងទេ តែគឺខ្លួនឯងទេ ដែលត្រូវដឹងថាត្រូវធ្វើបែបណា 
សូមបងជម្រាបលោកសម្រេចផង ទោះយ៉ាងណាក៏ខ្ញុំមិន ខ្លាចគាត់ដែរ 
តែសូមឲ្យមានការគោរពដល់ខ្ញុំផង។ សង្សារខ្ញុំជាកូន ឧត្តមសេនីយ៍ 
គេពិតជាអាចការពារខ្ញុំបាន” (ដាលីនបង្ខំផ្ដាំផ្ញើជា ពាក្យគំរោះគំរើយទៅ 
លោកសម្រេច តាមរយៈប្រាថ្នា)។ ប្រាថ្នា យល់ស្ថានការណ៍ ដែលមិន 
អាចទាញចិត្តដាលីនបាន ក៏ខំទប់ចិត្ត ខ្លួនឯងវិញ នាងគិតរក​វិធីចងចិត្ត 
នារីម្នាក់នេះ ដែលនាងធ្លាប់ផ្ចុងផ្ដើមឲ្យបានវិញ។ នាងគិតក្នុងចិត្តដោយ 
នាងមិនជឿថា ដាលីនមិន ចង់បានប្រាក់ដ៏សន្ធឹកសន្ធាប់ពីសម្រេច 
នោះទេ គ្រាន់តែនាងចង់ លក់ខ្លួនឯងក្នុងតម្លៃមួយខ្ពស់តែប៉ុណ្ណោះ។ 
ប្រាថ្នាព្យាយាមធ្វើដូចជា ឆ្មាលាក់ក្រចក៖ បានហើយៗ មកពីបងខ្លួន 
ឯងគិតច្រើនពេក អូន ប្រកាន់នឹងបងក៏ត្រូវ បងយល់ បងឈប់​និយាយ​
ពីរឿងនេះវិញក៏ បាន។ នេះមកពីបងភ្លេច​គិត​ដល់កិត្តិយស្រ្ដីខ្មែរ មកពី 
បងចង់ឲ្យ​អូន បានល្អ បានខ្ពស់មុខខ្ពស់មាត់ក្នុងសង្គម ដូច​តារាៗ​ឯ 
ទៀតខ្លាំងពេក

សារិការជាប់ទ្រុង តើនាងនឹងដោះខ្លួន ពីការប៉ងប្រាថ្នារបស់អ្នក មាន 
ប្រាក់យ៉ាងម៉េចដាលីនអង្គុយសញ្ជប់សញ្ជឹងម្នាក់ឯងក្នុងបន្ទប់ នឹក 
ដល់សង្សារដែលចេញទៅបន្ដការសិក្សាមួយរយៈទៀត នាងនឹកដល់ 
គេខ្លាំងណាស់៖ “បងច្រឡឹង! បងមិនដឹងថាមានមនុស្សកំពុង ប្រមាថ 
អូនទេ។ បងមិនដឹងថាអូនកំពុងរងនូវការ មើលងាយពីអ្នកដទៃទេ អូន 
កំពុងតែរងារ។ មុន​បង​ចេញទៅ បងប្រាប់អូនឲ្យអូនរង់ ចាំ។ បងថា​នឹង​
ទាក់​ទងប្រាប់ដំណឹងមកអូន។ ជិតពីរខែហើយ អូនមិនបានទទួល 
ទូរស័ព្ទពីបងសោះ ហើយថ្ងៃនេះ ប្រាថ្នាមកដល់ផ្ទះអូន គេនិយាយ 
ដោយចំហរ តាំងខ្លួនជាបងស្រីធំ ឲ្យអូនប្រគល់ខ្លួនទៅឲ្យលោក​ឧកញ៉ា 
ដែលបងស្គាល់ដែរ។ តើគេនឹងចាប់អូន សម្លាប់អូន ឬអូននឹងទទួល 
រងគ្រោះ ដោយឧបត្តិ​ហេតុណាមួយឬ បើអូនមិនព្រមតាមគេ។ បើ 
អូនមានគ្រោះថ្នាក់ តើបងគិត យ៉ាងណាបើអូនព្រមតាមគេ តើបងខឹង 
នឹងអូនទេតើបងស្ដីបន្ទោសអូនទេរឿង​នេះ មិនមែនអូនមិនចេះ 
សម្រេចចិត្តនោះទេ តែ​អូន​សួរខ្លួនឯងច្រើនដង អូនគិតដល់បងទ្វេរដង 
នៅតែពិបាកនឹង ជ្រើសរើសដដែល។ បងអើយ អូន​គ្រាន់​តែរកអ្នក 
ប្រឹក្សាយោយល់ ពិសេសគឺចង់​ប្រាប់​​បង ចង់ឲ្យបងដឹង ចង់ឲ្យបងជួយ 
រកមធ្យោបាយ​ការពារ​អូន ពិសេសចង់ឲ្យបងឆាប់ត្រឡប់​មកជួបអូន 
វិញ។

ពាក់កណ្ដាលអធ្រាតទៅហើយ នាងងើបពីតុ ឆ្លុះកញ្ចក់មើលខ្លួនឯង 
នាងចង់រកខ្លួនឯង នាងចង់​ស្រាយបញ្ហាដោយខ្លួនឯង ដាលីននឹកក្នុង 
ចិត្តតែឯង មានអ្វីខ្លះដែលខ្ញុំធ្វើមិនបាន?  មានអ្វីខ្លះដែលត្រូវ ប្រឈម 
មុខដោះស្រាយតើយើងកើតមកជា មនុស្សសម្រាប់តែគេចម្រាញ់ 
យកប្រយោជន៍ឬសតវត្សរ៍ទី២១ទៅហើយ ហេតុអ្វីមនុស្សគ្រប់គ្នា 
នៅតែទ្រាំឲ្យជិះជាន់ ឯអ្នកជិះជាន់គេវិញ ម្ដេចក៏នៅតែធ្វើពើ ធ្វើមិន 
យល់។ ពិភពលោកនេះគេនិយាយពីសិទ្ធិមនុស្ស និយាយពីសេរីភាព 
ពីភាពស្មើរគ្នា តើនៅស្រុកខ្មែរនេះ ទីក្រុងនេះ គ្មាន ឬយ៉ាងណាឬក៏ 
ទីនេះ សម្រាប់តែអ្នកមានប្រាក់ មានអំណាចរស់នៅ ឯជនសាមញ្ញ 
ត្រូវទៅជ្រកនៅទីណា?”
    
វិចិត្រ អ្នកសារព័ត៌មាន មានពិសោធ នាយ​អង្គុយសម្លឹងរូបថតរាប់ 
សិបសន្លឹករបស់ដាលីន ក្នុងអេក្រងឡេបផប និងអាន​អត្ថបទ ដែល 
នាយ​បាន​សរសេររួចហើយដល់ទៅ៥ទំព័រ។ នាយពិចារណា ចុះឡើង 
រវាងអត្ថបទ និងរូបថត តើគួរផ្ញើទៅឲ្យនាយកការផ្សាយ ឬយ៉ាងណា
តើនាងជាមូលហេតុ នៃការលេងលះរបស់លោកសម្រេចមែនទេតែ 
ដូចជាមិនសមទាល់តែសោះ ព្រោះនាងមាន ទំនាក់​ទំនងជាមួយច្រឡឹង 
យ៉ាងស្និទស្នាល។ ពិបាកសរសេរឲ្យបានល្អណាស់ តែលោកនាយក 
បង្ខំយកអត្ថបទ និងរូបភាពទាំងនេះនៅ ព្រឹកស្អែកហើយ ខ្ញុំមិនចង់ 
ផ្សាយទេ ព្រោះរកការពិតមិនឃើញ អាចនាំឲ្យមានការប្ដឹងប្ដល់វែង 
ឆ្ងាយ។ តើត្រូវធ្វើយ៉ាងណានាងដាលីនអើយ! ខ្ញុំព្យាយាមទូរស័ព្ទសុំ 
នាង សម្ភាសន៍ច្រើនដងហើយ ម៉េចក៏មិនអនុញាតខ្ញុំមិនចង់ផ្សាយ 
អត្ថបទ ដែលខ្វះការពិតនោះទេ

កង្វល់របស់វិចិត្រ នាំឲ្យគេរពឹសដៃចុចទូរស័ព្ទ ហៅទៅដាលីន។ ដា 
លីន នាងកំពុងតែខ្វល់ខ្វាយពីជីវិតស្រាប់ផង មិនបានមើលលេខ 
ទូរស័ព្ទទេ ម្យ៉ាងនាង​គិតថា ប្រហែលជាច្រឡឹងសង្សារនាងទាក់ទង 
មក ក៏លើក។ សំឡេងបុរសម្នាក់និយាយ៖ សុំទោស! ខ្ញុំឈ្មោះ វិចិត្រ 
ខ្ញុំមិនរំខាននាងទេឬ?។ ដាលីនតប “ចាស! រំខាន វេលាពាក់ អធ្រាត 
ទៅហើយលោកមិនដឹងថាជា​ម៉ោងគេសម្រាកទេឬ?”។ គេបន្ដ អ្នក 
នាងត្រូវការសម្រាកពិតហើយ ខ្ញុំជាអ្នក​កាសែត ខ្ញុំចង់ បង្ហាញការពិត 
ទៅអ្នកអាននៅថ្ងៃខានស្អែក បើខ្ញុំមិនអាចនិយាយជាមួយអ្នកនាងនៅ 
ពេលយប់នេះទេ ថ្ងៃ​ស្អែកពិបាកហើយ សូមអ្នកនាងយោគយល់អធ្យា 
ស្រ័យផង លោកធ្វើការងារឲ្យកាសែតណាដែរ? វិចិត្រតប បាទ! 
ទសនាវដ្ដីខ្មែរសាកល លោកចង់ដឹងអ្វីពីខ្ញុំ ខ្លះបើអ្នកនាងអនុញាត 
ខ្ញុំនឹងសួរសំណួរតែមួយប៉ុណ្ណោះ។ គេថា នាងជាមូលហេតុនៃការបែក 
បាក់​របស់លោកឧកញ៉ាសម្រេច។ តើអ្នកនាងមានអ្វីការពារ​ខ្លួននាង 
ទេខ្ញុំសុំអនុញាតថតសំឡេង និងផ្សាយអ្វីដែលអ្នកនាង​និយាយ 
ដាលីនតាំងចិត្តឆ្លើយជាមួយនឹងសំណួរ ដែលនាងមិនដែលគិតថា 
ក្នុងជីវិតនាងត្រូវប្រឈមមុខ ឆ្លើយនឹងសំណួរផ្ដេសផ្ដាសដូច្នេះទេ។ 
នាងសម្រួសចិត្ត ដកដង្ហើមវែងៗ ហើយតាំងចិត្តជាថ្មី ដើម្បីបញ្ចប់ 
មន្ទិលរបស់សាធារណជន។ ម្យ៉ាងទៀត ដាលីនគិតថា នេះជាឧកាស 
ដែលនាងត្រូវបង្ហាញដល់ប្រុសទាំងឡាយណា ដែលកំពុងមាន 
បំណងបំពានលើនាង។ នាងនិយាយមួយៗ ដោយមានសំឡេង 
ច្បាស់ៗថា៖ “លោកស្ដាប់ឲ្យបាន ! ខ្ញុំមានទំនាក់ទំនងជាមួយលោក 
សម្រេចមែន ខ្ញុំទៅណាមកណា ជាមួយគាត់ម្ដងម្កាល គឺព្រោះតែ 
ការងារ ខ្ញុំជាកូនចៅរបស់ថៅកែខ្ញុំ ខ្ញុំទទួលយកប្រាក់បៀវត្សរ៍ពីលោក 
សម្រេច តែម្យ៉ាងប៉ុណ្ណោះ។ គ្មានមូលហេតុណាមួយ ដែលចេញពីខ្ញុំ 
ហើយនាំឲ្យលោកសម្រេចលះ លេងភរិយារបស់​លោក ដោយសារ 
តែខ្ញុំនោះទេ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានទទួលទូរស័ព្ទគំរាមពីស្រ្ដី មិនស្កាល់ 
អត្តសញ្ញាណ តែសូមផ្តាំថា អ្នកដែលនិយាយមិនល្អពីខ្ញុំ និយាយ 
ពន្លើស រួមទាំងលោកជាអ្នកកាសែតផងដែរ នឹងទទួលខុសត្រូវតាម 
ផ្លូវច្បាប់។ តើខ្ញុំឆ្លើយនឹង សំណួរលោកទេ? អ្នកកាសែតពិតជាពេញ 
ចិត្តនឹងចម្លើយដ៏ច្បាស់ និងមានភាពប្រាកដប្រជានេះ គេតបទៅម្ចាស់ 
ចម្លើយវិញ បាទអរគុណ! ពេលក្រោយ ខ្ញុំសុំរំខានអ្នកនាងទៀត 
ហើយ ប្រសិនជាចាំបាច់។ ជម្រាបលា គ្រាន់តែបិទទូរស័ព្ទភ្លាម 
អ្នកកាសែតលាន់មាត់ ពុទ្ធោ! ខ្ញុំធ្លាប់សម្ភាសន៍ជាមួយតារាច្រើននាក់ 
ដែរ មានតែនាងម្នាក់ទេ ដែលមានភាពប្រាកដប្រជាច្បាស់លាស់។ 
តែដាលីន នាងត្រូវចាំ ខ្ញុំមិនទាន់ជឿនាងទេ ខ្ញុំត្រូវព្យាយាមឲ្យបានដឹង 
ពីនាងច្រើនជាងនេះ ទៀត
    
ដាលីនស្ថិតក្នុងភាពឯកោច្រើអាទិត្យហើយ ព្រោះនាងបដិសេធមិន 
ទៅច្រៀងនៅតាមស្ថានីយ៍ទូរទស្សន៍ និងរង្គសាល។ ឯច្រលឹងវិញ 
មិនបានវិលមករកនាងទេ ស្នេហារបស់គេត្រូវបញ្ចប់ទៅដោយ 
សោះកក្រោះ ចប់ទៅដោយគ្មានដំណឹង គ្មានការទទួលខុសត្រូវ មិន 
អាណិតអាសូរដល់ទ្រូងអ្នករង់ចាំ គេបែរជារៀបការប្រពន្ធនៅអាមេ 
រិកទៅវិញ។ ចុងក្រោយ គេអ៊ីម៉ែលប្រាប់ដាលីនយ៉ាងខ្លីថា ដាលីន 
ឲ្យបងសុំទោស! បងពិតជាស្រឡាញ់អូន តែម៉ែបង មិនអនុញាតឲ្យ 
បងរៀបការ ជាមួយនឹងតារាដូចជាអូនទេ” នេះជាសារឈឺចាប់មួយ 
ចំពោះដាលីន ដែលត្រៀមចិត្តស្រឡាញ់គេរួចរាល់ទៅហើយ។ ដាលីន 
នាងតបទៅវិញ ជាច្រើនដង តែគ្មានបានទទួលពាក្យពេចន៍  ត្រលប់ពី 
ច្រលឹងវិញសាជាថ្មីឡើយ។
    
លោកឧកញ៉ាសម្រេច អតីតថៅកែរបស់ដាលីន ដែលនៅតែមាន 
ចិញ្ចឹមបំណងយកនាងខិតខំប្រើគ្រប់មធ្យបាយ រហូតបានសម្រេច ។ 
គេបានឲ្យថៅកែភោជនីយដ្ឋាន ដាក់ថ្នាំសណ្ដំក្នុងម្ហូបរបស់នាង។ ដា 
លីនអស់ផ្លូវហើយ លោកសម្រេចចង់ធ្វើអ្វីក៏បាន នាងមិនដឹងខ្លួនទេ 
នៅក្នុងបន្ទប់សណ្ឋាគារ នាក្រុងព្រះសីហនុ នាងជាស្រ្តីគ្មាន វិញាណ។ 
ពេលភ្ញាក់ដឹងខ្លួន នាងយំម្នាក់ឯងនៅលើគ្រេ។ នាងដឹង ថា នេះជាស្នាដៃ 
របស់អ្នកណា តែនាងមិនអាចធ្វើអ្វីគេបានទេ នាង​យល់កាន់តែច្បាស់ 
ពីជនមានប្រាក់ មានអំណាចក្នុងសង្គមខ្មែរ។ ដាលីនយល់ច្បាស់ 
ណាស់ថា មានតែប្រាថ្នាតែម្នាក់គត់ ដែលតែងតែយកចំណេញពីនាង។

ដាលីនតាំងចិត្តជាថ្មី ត្រូវរៀនដើរក្នុងសង្គមជាថ្មី ហើយប្ដេជ្ញាយក 
អ្វីៗដែលអ្នកនាងបាត់បង់មកវិញ។​ កំពុងសញ្ចប់សញ្ជឹងនៅនាមាត់ 
សមុត្រ បុរសដែលនាងធ្លាប់ជួបនៅកាស៊ីណូបាន​បង្ហាញមុខ “ខ្ញុំជាអ្នក 
កាសែត ដែលបានសម្ភាសន៍នាងកាលពីមុន តែខ្ញុំមិនមានរឿង អ្វីឲ្យ 
លោកសម្ភាសន៍ទៀតទេ។ ដាលីនមិនឆ្លើយតបនឹងគេវិញឡើយ នាង 
កំពុងតែយ៉ុងចិត្តមែនទែន ក្នុងរឿងកាលពីយប់មិញ អ្នកកាសែតក៏ 
និយាយ៖ ខ្ញុំគ្មានបំណងសម្ភាសន៍អ្នកនាងទេ។ តែខ្ញុំដឹងថា អ្នកនាង 
ត្រូវការរូបថតទាំងនេះ” និយាយបណ្ដើរបង្ហាញរូបថត ច្រើនសន្លឹក 
ដែលប្រាថ្នាកំពុងគ្រានាងចេញពីភោជនីយដ្ឋានបណ្ដើរ ។ ដាលីនព្រម 
និយាយជាមួយគេ។ ចុងក្រោយវិចិត្រ ដែលជាអ្នកកាសែតសុខចិត្ត 
ជួយនាង ដាក់ពាក្យបណ្ដឹងទៅតុលាការ គេជួយនាងដើម្បីកំចាត់ជន 
ខិលខូច។

ក្លោកឧកញ៉ាសម្រេច និងក្រុមរបស់លោក បានដឹងថា រដ្ឋាភិបាលឲ្យ 
ពួកគេប្រកាសទ្រព្យសម្បត្តិ ពួកគេបានសុំលាលែងពីមន្រ្ដីរដ្ឋាភិបាល 
និងពីងារជាឧកញ៉ា ព្រោះមិនចង់ប្រកាសឲ្យគេដឹងពីទ្រព្យរបស់ខ្លួន។ 
ទោះយ៉ាងណា លោកសម្រេច និងឪពុកមារ រួមទាំងបក្ខពួក ត្រូវតុលា 
ការចាប់ទាំងអស់ យោងទៅតាមបណ្ដឹងរាប់សិបប្រឆាំងនឹងពួកគេ។

លោកសម្រេច នាងប្រាថ្នា សមាជិកព្រឹទ្ធសភាពុករលួយ មេប៉ូលីស 
មានផ្កាយ រកស៊ីគ្រឿងញៀន និងឧកញ៉ា ដែលតែងតែប្រើអំណាច 
ជ្រុល រំលោភយកដីប្រជាជនផងដែរ ត្រូវចូលគុកព្រៃសរយីងរយោង 
ដាលីន ថ្លែងអំណរគុណដល់វិចិត្រ ដែលបានជួយរកយុត្តិធម៌ឲ្យ នាង 
អរគុណបងវិចិត្រ ដែលបានជួយរកយុត្តិធម៌ដល់ខ្ញុំ បើយើងទាំង 
អស់គ្នា រួមគ្នា យុត្តិធម៌ពិតជាកើតមានមិនខាន។ វិចិត្របានត្រឹមតែ 
ញញឹមទទួលការអរគុណពីនាងប៉ុណ្ណោះ៕



No comments:

Post a Comment