Friday, January 21, 2011

សេរីភាព

by C write

សេរីភាពមានចែងក្នុងច្បាប់              សេរីភាពប្រាប់ឲ្យតវ៉ា
សេរីភាពនេះមានលុះណា                តែអស់ខេមរាទាមទារដែរ។
សេរីភាពប្រៀបនឹងព្រះចន្ទ               មិនដែលប្រកាន់ភ្លឺហូរហែ
បើជនគ្រប់គ្នាមានចិត្តស្នេហ៍             ត្រូវតែនាំគ្នាចេញក្រៅផ្ទះ។
សេរីភាពខ្មែរគេបំបិទ                      ឲ្យយើងងងឹតជួបវិនាស
មិនហានតបតដូចកញ្ជះ                    ខ្លបខ្លាចសំពះអង្វរ ក។
សេរីភាពបានមកមិនងាយ               បើមិនពង្រាយគ្នាឈូឆ
បើមិនរួមគ្នាកសិករ                        បើមិនតបតខ្វះសេរី។
សេរីភាពនេះនៅមិនឆ្ងាយ                ចង់បានសប្បាយសង្គមថ្មី
ចង់បានរុងរឿងរស់លើដី                 ត្រូវផ្ដើមឃ្មាតឃ្មីពីដៃអ្នក។
សេរីភាពនេះគឺជាសិទ្ធិ                     សិទ្ធិនៅជិតៗតែមិនធ្លាក់
មកដល់ដៃយើងចូលអន្ទាក់              សំខាន់លោកអ្នកហ៊ានតស៊ូ។
បើគេគម្រាមឲ្យឈាមហូរ                គេធ្វើភ្លៀងផ្គរញ៉ាំញីយូរ
ត្រូវរើបំរះកុំរអ៊ូរ                             រួមគ្នាគិតគូរយកសេរី។
ភស្ដុតាង្តប្រទេសទុយនេស៊ី              រាស្រ្តគេវក់វីខំឃ្មាតខ្មី
ទើបដណ្ដើមបានអធិបតេយ្យ            កសាងដែនដីសន្ដិភាព៕

No comments:

Post a Comment