Sunday, January 23, 2011

កោះត្រល់

by Tararith

១.កោះត្រល់នៅសល់តែបញ្ញត្តិ    

ប្រាណរលាយបាត់ពីដែនខ្មែរ

ដែនកោះបុព្វបុរសថែ                 

ដីកោះដីកេរពីដូនតា។

២.ជាអកុសលផលបាត់បង់                

កោះល្អត្រចង់បង់វាសនា

ប្រវត្តិមានឈ្មោះខេមរា               

កូនខ្មែរគ្រប់គ្នានៅចងចាំ។

៣.ថ្ងៃណាទើបកោះត្រឡប់វិញ    

ឲ្យទុក្ខទោរម្នេញជាយូរឆ្នាំ

រលាយបាត់បង់ពីដែនកម្ម           

យើងនៅរង់ចាំរក្សាថែ៕

No comments:

Post a Comment