by Tararith
តុលាការខ្មែរកាត់UN ស្គាល់អស់ឆៅឆ្អិននយោបាយ
ចាប់មេឃាតកខ្មែរទាំងឡាយ បន្ថែមចំណាយលានដុល្លារ។
តុលាការនេះគ្មានសេរី រឿង០០៣នឹងដាច់ផ្ងា
កាត់ត្រឹមសូន្យពីរគ្មានបានការ ព្រោះរយបញ្ហាមិនបានស្រាយ។
ខ្មែរនៅចង់ដឹងថាហេតុអ្វី ជាតិខ្មែរប្រុសស្រីជួបអន្ដរាយ
ខ្មែរសម្លាប់ខ្មែរគួរជិនណាយ គ្រប់អ្នកនយោបាយត្រូវទទួល។
រឿងមេគុកឌុចតូចធម្មតា នាំគ្នាតវ៉ាកាត់យ៉ាងស្រួល
ឃាតកផ្សេងទៀតក្រាញរមួល មិនព្រមសម្រួល០០៣។
បើមានករណីសូន្យបី បួន នឹងជាប់ដល់ខ្លួនធ្លាប់ខ្លាំងល្បី
សម្លាប់ជាតិខ្មែរគ្មានប្រណី ដឹងអីជាប់ឈ្មោះជាឃាតក។
បើស្ដាប់ទៅដូចជាជួយខ្មែរ តែរឿងនេះបែរមិនស្មោះស
គឺជួយខ្លួនឯងទាំងត្រដរ កុំឲ្យជាប់កសំណាញ់ច្បាប់។
ឪតុលាការខ្មែរក្រហម ចោលក្លិនដូចម្អមប្រសិនស្តាប់
កាត់ទោសថែមទៀតសង្គមផ្កាប់ ខ្មែរនឹងក្រឡាប់មានសង្រ្គាម។
អ្នកថាដូចបានត្រៀមអាវុធ ចាប់អញប្រយុទ្ធបង្ហូរឈាម
ខ្លួនមានកំហុសប្រកាសត្រៀម UNនៅស្ងៀមឬចាត់ការ។
បើមានសំណុំរឿងសូន្យបួន ទាក់ទាមចិនយួនឬនរណា
ឬតួសម្ដែងស្ដេចយក្ខសារ ឬជាប់មហាបុរសរដ្ឋ៕
No comments:
Post a Comment