១.ពេលណាដែលឮ ពេលនោះចាប់ឈឺ បើគិតរឿងជាតិ
គិតដល់ស្រុកទេស មានជនចោលម្សៀត រស់នៅព្រោងព្រាត
គ្រងដោយសក្កិយស។
២.ពេលណាបានដឹង ចិត្តខឹងសែនខឹង ចង់តែទ្រគោះ
តបទៅវិញខ្លះ ពាក្យមិនពិរោះ មិនខ្លាចជ្រុលជ្រួស
ប្រាប់ឲ្យដឹងម្ដង។
៣.អាបងទំនើង ល្មមឈប់ឆ្មៃឆ្មើង ចាក់ចុចឌឺដង
ឈប់ស៊ីសូកទៅ ខ្មាសស្រុកគេផង ប្រយ័ត្នហែលឆ្លង
បណ្ដាសារទៅ។
៤.មើលរាស្រ្ដប្រជា រងទុក្ខវេទនា ស្រែកយំរងូវ
ឯងអភិវឌ្ឍន៍ បាត់អស់លំនៅ បាត់សាលាផ្លូវ
បាត់ស្រែចម្ការ។
៥.អាទំនើងអើយ ឃើញស្រុកគេហើយ ម្ដេចមិនប្ដេជ្ញា
កសាងស្រុកខ្មែរ ពូកែខ្លាំងក្លា កុំឮតែថា
ឯងខ្លាំងហើយចេះ។
៦.ល្បងចង់យ៉ាងម៉េច ឬចង់ពន្លិច ខ្មែរខ្ទេចដូចផេះ
ខ្មែរប្រែរូបទៅ អស់ផ្លូវដូច្នេះ ទៅជាដែកច្រេះ
សាងអ្វីមិនបាន។
៧.នែល្បងទំនើង កុំសូវតំកើង ឫកនាំរំខាន
ប្រជាជនខ្មែរ មិនដែលចង់បាន ជនឥតសណ្ដាន
ដឹកនាំគេឡើយ។
៨.ល្បងឯងអាងយ៉ាង កោងកាចអួតកាង កាន់តែជំលើយ
អុកឡុករាល់ថ្ងៃ ខ្មែរមិនល្ហែល្ហើយ ទំនើងឯងឈ្លើយ
ទទួលកម្មពារ។
៩.ឃើញហើយឮហើយ ម៉េចនៅព្រងើយ មិនជួយប្រជា
ដេញខ្មែររាល់ថ្ងៃ ឲ្យខ្មែររងារ ទំនើងឯងជា
ជាតិយួនឬខ្មែរ?
No comments:
Post a Comment