១.ឱសត្វស្រមោច មានខ្លួនល្អិតតូច
តែចិត្តធំក្រៃ ហ៊ានឡើងពាងស្ករ
ស្ររកចំណី ស្ករផ្អែមធ្វើហី
អោយឆីតាមចិត្ត។
២.ស្រមោចទាំងហ្វូង ជួបស្ករលោតប្រូង
ដៃឈោងចំតិត ខំក្រេបរសផ្អែម
រហូតភ្លេចគិត ស្ករស្រោបខ្លួនជិត
ជីវិតជួបក្ស័យ។
៣.ស្រមោចតូចៗ ទាំងហ្វូងស្លាប់ហោច
នឹងរសឆ្ងាញ់ក្រៃ ជាតិផ្អែមលបលាក់
លបលួចប្រល័យ បង្កទុក្ខភ័យលុះ
ក្តីមរណា៕
No comments:
Post a Comment