ខ្មែរកើតសង្រ្គាម ច្បាំងជាមួយសៀម នៅព្រះវិហារ
រត់ចោលលំនៅ អស់ហើយប្រជា ចេញទាំងអស់គ្នា
ទៅរកទីសុខ។
គេចពីគ្រោះថ្នាក់ កាំភ្លើងផ្លោងដាក់ ភូមិដ្ឋានអ្នកស្រុក
រត់រួចតែប្រាណ ទ្រព្យធនណែនស្ដុក ក្រឡប្រហុក
ទុកចោលឯផ្ទះ។
បានដៃចោរព្រៃ គាស់ផ្ទះលកលៃ ប្រមូលយកជ្រះ
យកអស់សម្បត្តិ បដិមារព្រះ ពួកនេះព្រលះ
ធ្វើមានធ្វើបាន។
ខ្មែរខ្លះផ្ដេសផ្ដាស ឆក់យកឧកាស ប្រព្រឹតរំខាន
មិនទៅច្បាំងសៀម បែរជាសាមាន លួចអស់ឆ្នាំងចាន
រាស្រ្តរឹតជួបក្រ៕
No comments:
Post a Comment