by C write
ត្រូវដឹងឲ្យច្បាស់ នរណាថាប៉ះ ច្បាស់ជាទោសធ្ងន់
ដឹងហើយឮហើយ កុំមករិះគន់ ព្រៃសជោរជន់
គ្មានទីដាក់ឡើយ។
ចាប់ៗទាំងអស់ ជនណាមិនស្មោះ ចោទសួរចម្លើយ
ម៉េចវាប្រឆាំង ជំទាស់អញអើយ អញខំម្លឹងហើយ
នៅថាក្បត់ជាតិ។
វៀតណាមជាមិត្ត គេវាស់បង្ខិត ដីគេចង្អៀត
គេយកតិចទេ ចង់ឲ្យថែមទៀត ឲ្យដីទៅវៀត
មានអីមិនល្អ។
គេឲ្យអំណាច ខ្មែរណាមិនខ្លាច ទាំងមានទាំងក្រ
អស់ដីតិចតួច កុំសូវឈូឆរ ប្រយ័ត្នបាក់ក
ដូចពួកមុនៗ៕
No comments:
Post a Comment