by Tararith
អាណិតចម្លាក់តោសំរឹទ្ធិ ដ៏ល្អវិចិត្ររបស់ខ្មែរ
កើតពីយូរយាណាស់មកដែរ រសាត់ហូរហែទៅដែនម្ខាង។
បានឃើញអង្គតោនៅឈរធ្មឹង ដៀងភ្នែកសម្លឹងរកអ្នកសាង
ឃើញតែជាតិគេមកសំអាង រៀបរាប់គ្រប់យ៉ាងប្រាប់ទេសចរ។
គេថាតោនេះផ្សំដោយជាតិ សំរឹទ្ធិជាធាតុវិសេសល្អ
សាងមកពាន់ឆ្នាំច្រើនតំណរ ជារូបកម្រដូនតាសៀម។
ការពិតតោកើតនៅអង្គរ សៀមឈ្លានពានយកហើយគម្រាម
នឹងសម្លាប់ម្ចាស់បង្ហូរឈាម នឹងធ្វើសង្រ្គាមយកទឹកដី។
ឥឡូវរូបតោសំរឹទ្ធិខ្មែរ ទឹកភ្នែកឥតល្ហែរាល់រាត្រី
នឹកសុវណ្ណភូមិខ្មែរប្រុសស្រី សង្ឃឹមមានថ្ងៃទៅខ្មែរវិញ៕
No comments:
Post a Comment