by Prasat
ពីទុយនេស៊ីទៅអេស៊ីប ឆាប់ៗស្ទុះវិបទៅស្រុកខ្មែរ
អំណាចផ្ដាច់ការខ្លាំងពូកែ ទុំយូរហើយដែរល្មមតែជ្រុះ។
ប្រជាជនខ្មែររងគ្រោះយូរ តឹងខ្លាំងចង់ធូរត្រូវទម្លុះ
ចង់រួចពីនឹមដ៏ស្អាប់ស្អុះ ចង់ងើបឡើងផុសរកសេរី។
ប្រជាជាតិខ្មែររួបរួមគ្នា ស្រវ៉ាស្ទុះស្ទាសារជាថ្មី
រកអ្នកដឹកនាំគ្រងទឹកដី ប្រជាធិបតេយ្យមិនរលួយ។
សង្គមសព្វថ្ងៃនេះផ្ដាច់ការ បំផ្លាញខេមរាគួរឲ្យព្រួយ
យកទឹកដីខ្មែរដូរតែមួយ គឺឲ្យយួនជួយស្ទួយអំណាច៕
No comments:
Post a Comment