by C write
១.ក្អិនអីស្អុយៗ ភាយមិនដែលឈ្ងុយ ក្រអូបសាយសព្វ
នឹងថាប្រហុក ក្លិននោះឈ្ងុយឈ្ងប់ នឹងថាទឹកអប់
ម្ដេចក្លិនមិនល្អ។
២.ក្លិនចេញពីមាត់ ឮតែធាក់ទាត់ បាត់អស់លម្អ
ភាយចេញម្ដងៗ សង្គមកករ រាស្រ្ដផ្អើលឈូឆរ
បាត់ផ្ទះសម្បែង។
៣.ក្លិនរសាត់ឆ្ងាយ បាត់ក្ដីសប្បាយ ស្ដាយហើយចម្បែង
ឃើញតែអាស្រូវ ត្រូវតែម្នាក់ឯង រឿងត្រូវបង្វែង
ទៅជាខុសឆ្គង។
៤.គ្មានសេរីភាព ក្លិនស្អុយភាយជ្រាប សព្វទាំងគន្លង
ធ្វើឲ្យមនុស្សម្នា បង្ខំចូលសូង វង្វេងទាំងហ្វូង
ព្រោះខ្លាចអំណាច៕
No comments:
Post a Comment