១.សំឡេងសុំឲ្យគេអាណិត ឲ្យគេយល់ចិត្តកុំបណ្តេញ
ពីលំនៅដ្ឋាននៅភ្នំពេញ អ្នកធំជ្រក់ជ្រេញស្ដាប់លែងឮ។
២.សំឡេងអំពាវនាវមិនឈប់ តាំងពីព្រលប់រហូតភ្លឺ
ស្រែកសុំទាំងជាទាំងពេលឈឺ គ្មានអ្នកណាឮនឹងជួយឡើយ។
៣.បន់ស្រន់ទៅព្រះឲ្យលោកជួយ ជួយដោះទុកព្រួយសង្ឃឹមស្បើយ
ព្រោះមនុស្សដូចគ្នាប្រាប់អស់ហើយ គេធ្វើកន្ដើយនៅរ៉រែ។
៤.រឿងបណ្ដេញមនុស្សចេញយកដី កើតស្ទើរពេញផ្ទៃប្រទេសខ្មែរ
មកពីអ្នកធំគ្រាំទ្រដែរ ទើបរាស្រ្ដមិនល្ហែទុក្ខរាល់ថ្ងៃ៕
No comments:
Post a Comment