១.ដីឡើងថ្លៃបានដៃអញស្រួសប្រវញ្ច័
យកឈ្នះចាញ់បណ្ដេញចេញកុំហ្មងសៅ
ដីបឹងកក់កុំឲ្យល្អក់ស្នាមដំបៅ
ពីនេះទៅត្រូវកាប់ដាវទើបមានឆាប់។
២.មានអំណាចឲ្យគេខ្លាចហៅក្លាហាន
ដេញរុញច្រានចូលទន្រ្ទានរំលងច្បាប់
ចេញឲ្យឆាប់ប្រយ័ត្នចាប់បាញ់សម្លាប់
ពេលនេះប្រាប់បើមិនស្ដាប់ស្លាប់មិនខាន។
៣.បូមខ្សាច់ដាក់បឹងកក់រាក់លាក់អស់ប្រាណ
បាត់ក្សេមក្សានដែលធ្លាប់មានទាំងប៉ុន្មាន
បំផ្លាញស្ពានដែលធ្លាប់មានខ្មែរ និងខ្មែរ៕
No comments:
Post a Comment