by Tararith
ថាឲ្យឮខ្លាំង ខ្មែរពូកែច្បាំង តទល់នឹងសៀម
ខ្មែរសម័យនេះ មិនឈរនៅស្ងៀម ស៊ូបង្ហូរឈាម
បើសៀមឈ្លានពាន។
ថាឲ្យចំៗ ខ្មែរច្បាំងយ៉ាងហំ ឈ្នះការទន្រ្ទាន
ពីសៀមជិតខាង ដែលអាងខ្លួនមាន ហើយនៅស្រេកឃ្លាន
ចង់លេបដីទឹក។
វាយហើយចរចារ មានស្មោះឯណា សៀមឆ្មក់ទាំងព្រឹក
ថ្ងៃបួនថ្ងៃប្រាំ ស្នូរលាន់គគ្រឹក អាណិតពន្លឹក
អ្នកដែលស្លាប់ទៅ។
ទាំងខ្មែរទាំងសៀម បង្កើតសង្រ្គាម នាំគ្នាបិទផ្លូវ
រាស្រ្តទាំងសង្ខាង រត់ចោលលំនៅ កាន់តែក្រទៅ
រដ្ឋមានអំនួត៕
No comments:
Post a Comment