Monday, March 21, 2011

លទ្ធផលជនផ្ដាច់ការ

by Noreyutt

នៅក្នុងលោកា           ប្រទេសផ្ដាច់ការ        ដឹកនាំឃោរឃៅ
ដណ្ដើមដីធ្លី               រុះរើលំនៅ                កាន់អំណាចនៅ
តកូនតចៅ។
ជនដែលផ្ដាច់ការ        សាហាវឫស្យា          និយាយប្រដៅ
ទៅរាស្រ្តប្រជា          ឲ្យស្គាល់ក្រយ៉ៅ        គម្រាមកំឡៅ
ចាប់ចងសម្លាប់។
បានឃើញដឹងឮ         និយាយបញ្ឈឺ            ហួសជ្រុលពីច្បាប់
ដឹងខ្លួនផ្ដាច់ការ           នរណាថាចាប់           សារនេះប្រញាប់
ដាស់ស្មារតីខ្មែរ។
ខ្មែរដឹងគ្រប់គ្នា           ដឹងព្រោះវេទនា         រៀងរាល់ថ្ងៃខែ
រឹបអូសដីរាស្រ្ត          បណ្ដេញហូរហែរ       ផ្ដាច់ការដាក់ខ្មែរ
តែរណបយួន៕
អន្សារមកដល់           រាស្រ្តខ្មែរនឹងផ្ដល់       មេរៀនតាមក្បួន
ប្រជាធិបតេយ្យ         បណ្ដេញផ្ទួនៗ           ផ្ដាច់ការផ្ដាច់ខ្លួន
រលាយមិនខាន៕

No comments:

Post a Comment