Wednesday, March 23, 2011

ព្រលឹងឯកោ

by C write


នៅកណ្ដាលព្រៃរហោដ្ឋាន             គ្មានញាតិសណ្ដានរស់ជួបជុំ
ម្នាក់ឯងលន្លោចលើខ្នងភ្នំ               រាល់ថ្ងៃទួញយំអស់ទឹកភ្នែក។
ក្បាលធ្លាក់ខ្លួនបែកបាក់រាយប៉ាយ    ដៃជើងខ្ទាតឆ្ងាយគួរសង្វេគ
លើប្រាសាទភ្នំប្រាណដួលដេក       ទីគេខាំហែកចែកទឹកដី។
ព្រៃស្រោងសូន្យ​ស្ងាត់បាត់លម្អ      មានតែផែនថ្មនៅប្រណី
ឲ្យខ្ញុំពួនជ្រកយករស្មី                    រង់ចាំថ្ងៃថ្មីផុតទារុណ៕

No comments:

Post a Comment