Monday, March 7, 2011

ប្លន់យកដី

by Noreyutt

អ្នកភូមិបឹងកក់             ទឹកភ្នែកនៅស្រក់         ព្រោះគេជិះជាន់
គេតាមបណ្ដេញ          ឲ្យចេញរួសរាន់           ចេញជាបន្ទាន់
នៅខែមីនា។
រាប់ពាន់គ្រួសារ           ជួបភាពផ្ដាច់ការ           រងទុក្ខគ្រាំគ្រា
ពីរដ្ឋអំណាច               ដែលមិនធានា             មិនជួយគាំពារ
ខ្មែរអ្នករងគ្រោះ។
ប្រាក់ទិញទាំងអស់       ទិញលក់ស្រស់ៗ         ទិញខ្មោចឲ្យរស់
ទិញទាំងមន្ដ្រី               ឋានៈខ្ពង់ខ្ពស់              ទិញទាំងកិត្តិយស
អ្នកដឹកនាំជាតិ។
ប្រាក់ទិញទឹកដី            ចាយឲ្យមន្រ្ដី               បាត់បង់មាយាទ
វាយដំប្រជា                បណ្ដេញថែមទៀត       មានម្ចាស់ចោលម្សៀត
ឆ្លៀតលក់ទឹកដី។
អ្នកដឹកនាំខ្មែរ              ឮល្បីពូកែ                  បានតែសម្ដី
សម្លុតគម្រាម              លើរាស្រ្តក្រក្រី            ប្រើតែច្បាប់ព្រៃ
វ៉ៃយកដីក្រុង។
វាយដំព្រមាន              ប៉ូលីសទាហាន            អ្នកក្រជាប់ផុង
ច្បាប់មិនអនុវត្ត           ឲ្យចុះសម្រុង               ពីដើមដល់ចុង
គឺប្លន់យកដី៕

No comments:

Post a Comment