Tuesday, March 8, 2011

ចិត្តខ្លោចផ្សា

by Tararith


មេឃអើយមេឃា       ម្ដេចមកផ្តន្ទា
ក្នុងគ្រានេះណា        មេឃភ្លៀងមិនឈប់
ទប់អ្នកតវ៉ា               គ្មានសោះមេត្តា
រាស្រ្តផ្សាកន្លង។
ខ្យល់អើយខ្យល់ព្យុះ   បក់ឲ្យស្អាប់ស្អុះ
រុះរើរបង                  ដណ្ដើមលំនៅ
តាមអ្នកមានប៉ង        បង្ខំចាប់ចង
កំរោលសាមាន។
រន្ទះផូងផាំង             ផ្លេកបន្ទោលចាំង
អភិវឌ្ឍន៍រំខាន          ដីខ្មែររាស្រ្តខ្មែរ
ធ្វើម្ចាស់មិនបាន        ប្រឹងនាំជាតិថ្កាន
បានត្រឹមខ្លោចផ្សា៕

No comments:

Post a Comment