Friday, March 25, 2011

រុកគួន

by Prasat


ឃើញច្បាស់ថាឈ្នះគូសត្រូវ       បែរជាអត់ផ្លូវទៅមិនបាន
ព្រោះញាតិជុំជិតចិត្តសាមាន         រុកគួនរំខាននៅក្នុងផ្ទះ។
ទុកចិត្តឲ្យបុណ្យកិត្តិយស            ឧត្តមខ្ពង់ខ្ពស់តំណាងរាស្រ្ត
បែរខាំតតាំងយ៉ាងមាន:                      ស្ទើរតែវិនាសនយោបាយ។
ម្ម្នាក់ហើយម្នាក់ទៀតឱជាតិខ្មែរ       ពួកគេគេចកែនាំអន្តរាយ
ពួកជនវង្វេងយសទាំងឡាយ        ឥតស្រណោះស្ដាយមនសិការ។
ស្មោះស្ម័គ្រចូលជួយកសាងជាតិ    តាមពិតមាយាទអនាថា
ចង់បានតំណែងធំអស្ចារ្យ             ដូចជនផ្ដាច់ការឯទៀតដែរ

No comments:

Post a Comment