Thursday, March 24, 2011

អំណាចសង្ឃ

by C write

ស្ដេចសង្ឃពូកែ          ចេញញតិ្តហូរហែ       យកសង្ឃជាខ្មាំង
នាទីជាសង្ឃ               ចេញមុខតតាំងង        ជំនួសកម្លាំង
ប្រដាប់អាវុធ។
សង្ឃនយោបាយ         កំចាត់កំចាយ            ប្រឹងប្រែងតយុទ្ធ
មើលសង្ឃដូចគ្នា         ដោយកលល្បិចពុត   ពាក់ស្បង់សម្លុត
កំហែងកាប់ចាក់។
ព្រះសង្ឃនាយក          នយោបាយទក់          ប្រឡូកប្រឡាក់
ធម៌អារ្យមិនចេះ           លាភសក្ការៈ             អំណាចបុណ្យស័ក្ក
ឡើងតាមបក្សដែរ។
សង្ឃមិនចេះធម៌          មិនគួរនឹងជឿ            ចាប់សង្ឃឥតល្ហែ
ប្រជាធិបតេយ្យ           មិនបានកែប្រែ           នេះជាសង្ឃវេ
ដូចចៅហ្វាយនាយ៕

No comments:

Post a Comment