Sunday, March 6, 2011

ម្ចាស់ថ្មី

by Prasat


ធម្មជាតិមានពណ៌បៃតងខ្ចី                  លូតលាស់លើដីនៃបុព្វតា
ដើមដុះធំខ្ពស់ៗអស្ចារ្យ                      អ្នកស្រុកហៅថាព្រៃទំរីង។
ដើមឈើតូចធំផ្តុំជ្រុំជ្រៀត                  ច្រូងច្រាងចង្អៀតជាតិផ្អែមល្វីង
សុក្រំនាងនួនបេងប្រស់ព្រីង              ខ្លាដំរីខ្ទីងរស់ជាមួយ។
ទំរីងព្រៃឡង់ចង់ប្រាប់ថា                    គេកាប់ប្រហារហើយអ្នកកួយ
ថ្ងៃក្រោយអស់ព្រៃអ្នកនឹងព្រួយ          នឹងយំរំអួយនឹកសាវតា។
ទំរីងទំហំធំក្រៃលែង                          ធំធេងដល់ទៅសែនហិកតា
គេកំពុងតែរានកាប់ឆ្កា                       តាមតែរដ្ឋាសម្បទាន។
ប្រជាខ្មែរកួយអ្នកការពារ                   ម្ចាស់រដ្ឋបែរជាឲ្យទន្រ្ទាន
ក្រុមហ៊ុនបរទេសដែលគេមាន            បំណងឈ្លានពានទឹកដីស្រាប់។
ព្រៃជាសម្បត្តិរបស់ខ្មែរ                     អ្នកថែត្រូវគេហាមដោយច្បាប់
ចូលព្រៃរកវល្លិ៍គេចងចាប់                 គេថែមទាំងប្រាប់ព្រៃមានម្ចាស់។
ព្រៃមានម្ចាស់ថ្មីមកពីឆ្ងាយ                 មកធ្វើចៅហ្វាយឥតមានខ្មាស
បើអ្នកទំរីងយើងស្គាល់ច្បាស់             តែនេះស្រឡះគឺជាយួន៕

No comments:

Post a Comment