Sunday, March 6, 2011

ល្បិច

by C write


ប្រវត្តិមានមកជាហូរហែ           ដីខ្មែរជាតិខ្មែរនៅតែបង់
ដីធ្លាប់ធំធេងគេតំរង់                គូសវៀចឬត្រង់តាមគេថា។
ដីខ្មែរសព្វថ្ងៃមានក៏ពិត            សត្រូវនៅគិតបង្ខិតចារ
ខាងលិចខាងកើតនៅប្រាថ្នា     រួញតូចហើយណាខ្មែរគ្រប់គ្នា។
ដីនៅព្រំដែនមានទំនាស់          សៀមកកាយគាស់ព្រះវិហារ
និងទីដទៃកម្ពុជា                     ខ្មែរគ្រប់អង្គារឃើញឬអត់?
ចំណែកដីក្នុងក្រុងរញ្ជួយ          ប្រជារែងព្រួយទ្រាំជូចត់
រុះរើលំនៅតាមសន្មត់              តាមផែនកំណត់អភិវឌ្ឍន៍។
សភាពឃោរឃៅនៅគ្រប់ទី     គ្រប់ខេត្តធានីគេហាមឃាត់
បើមិនព្រមតាមត្រូវវាយវាត់     ឬត្រូវចាប់ញាត់គុកព្រៃស។
ជាតិគេឈ្លានពានលេបទឹកដី    ខ្មែរទាំងប្រុសស្រីចិត្តស្មោះស
ចូលបម្រើជាតិច្បាំងតបត        ចូលរួមឈូឆជួយយោធា។
តែនេះរងគ្រោះព្រោះគ្នាឯង       មានប្រាក់ខែងរែងអំណាចងារ
ដណ្ដើមដីធ្លីរាស្រ្តប្រជា            ឲ្យរងវេទនាច្បាំងស្លាប់រស់។
ឬមួយជននេះមិនមែនខ្មែរ         សាវតាហូរហែតាមសាបព្រោះ
ជាយួនឬសៀមបន្លំឈ្មោះ        អូសខ្មែរចូលជ្រោះប្រវត្តិសាស្រ្ត៕

No comments:

Post a Comment