Thursday, March 3, 2011

ចិញ្ចឹម

by C write

ចញ្ចឹមបីបាច់               ប្រើឲ្យសម្រេច             ផលក្នុងមួយថ្ងៃ
ពេលរស់ស៊ីស្រួល        ទ្រព្យធនអ្វីៗ                អំណាចពេញដៃ
ឥតបីព្រួយសោះ។
សូម្បីរាជវាំង                មាសបិទជញ្ជាំង           ឲ្យនៅទាំងអស់
ផ្គត់ផ្គង់ទាំងពូជ            មិនស្ដាយរបស់            បម្រើឥតខ្ចោះ
ទាំងមនុស្សទាំងសត្វ
ឲ្យរស់ពាន់ថ្ងៃ              ពេលក្រោយលកលៃ    ប្រើជាសម្ងាត់
ប្រើឲ្យទៅស្លាប់            ដោះស្រាយវបត្តិ          ចំណេញច្រើនក្ដាត់
នេះគឺជាស្នៀត។
ឲ្យទាំងកិត្តិយស           មានពេទ្យសង្រ្គោះ        ជម្ងឺបៀនបៀត
តែជួយស្រែកថា          បន្ទរតាមស្នៀត             ថែទុកប្រើទៀត
គៃយកប្រយោជន៍។
ចិញ្ជឹមមនុស្សរស់         ជួយរំដោះគ្រោះ           ជាតិគេមិនហោច
ថែថួនឲ្យល្អ                 ទោះស្លាប់ជាខ្មោច        ទុកដុតកំឡោច
ធ្វើថ្នាំសង្កូវ
ចិញ្ចឹមខ្មែរខ្លះ                ចំណេះមិនខ្វះ             ធ្វើអ្នកបើកផ្លូវ
ព្រោះនៅក្នុងលោក       ការទូតតម្រូវ                ថាខុសឬត្រូវ
ជួយគាំទ្រគ្នា។
ទុកធ្វើកូនអុក               កំសាន្ដអផ្សុក              ឈឺចាប់វេទនា
ចិញ្ចឹមឲ្យរស់               ស្លាប់តាមបញ្ចា             មិនដែលផ្តន្ទា
ដឹងគុណថែមទៀត៕

No comments:

Post a Comment