Thursday, March 3, 2011

មុខដដែល

by Noreyutt

ឃើញមុខដដែល           ចំណាំត្រង់ក្អែល               ដឹកនាំសង្គម
មុខដដែលនេះ                      ឲ្យរាស្រ្តទុក្ខធំ                   ខ្មែរអង្គុយយំ
បាត់ផ្ទះសម្បែង។
ប្រមុខដដែល               សាមសិបឆ្នាំក្រែល         ដឹកនាំបែកផ្សែង
ខ្មែរក្រក្រៀមក្រោះ         មានបានម្នាក់ឯង          ឲ្យរាស្រ្តកោតក្រែង
អំណាចខ្លាំងណាស់។
មុខដដែលនេះ               ដឹកនាំជាន់ជិះ               ខ្មែរមានកម្មក្រាស់
មុខពុករលួយ                មាត់ថាតែផ្ដាស            តាំងខ្លួនជាម្ចាស់
មិនខ្មាស់លោកា។
មុខដដែលទៀត             បង្កប់កលស្នៀត          បំផ្លាញខេមរា
ចាប់ខ្មែរដាក់គុក             គ្មានពិចារណា             ឲ្យរាស្រ្តខ្លោចផ្សា
តវ៉ារាល់ថ្ងៃ
មុខជនអាស្រូវ              តាំងនៅតាមផ្លូវ           ទន្ទឹមគ្នាបី
ឈ្មោះហ្នឹងមុខហ្នឹង         កោកៗសម្ដី                គ្មានន័យសេចក្ដី
ដោះទុក្ខខ្មែរសោះ។
ក្បាលយួនខ្លួនខ្មែរ          មុខហ្នឹងនៅតែ             មានចិត្តមិនស្មោះ
ព្រំដែនខាងកើត             បែរជាបង់បោះ            លើកលក់ទាំងអស់
ជាតិទឹកដីខ្មែរ៕

No comments:

Post a Comment