Monday, March 7, 2011

មើលគំរូរាស្រ្តគេ

by Noreyutt

មេដឹកនាំដូចហ្កាដាហ្វី              ប្រជាលីប៊ីរងទារុណ
សាហាវឃោរឃៅហូរជោរជន់  ទាំងកូនប្រពន្ធ និងខ្លួនឯង។
អ្នកដឹកនាំនេះកាន់អំណាច        ដោយភាពកំណាចឫកខែងរែង
សម្លាប់ប្រជាឥតកោតក្រែង      ហើយចេញសម្ដែងអួតខ្លាំងក្លា។
កំដៅនៅក្រុងទ្រីប៉ូលី              ព្រោះហ្កាដាហ្វីមេផ្ដាច់ការ
សែសិបឆ្នាំផ្លាយដឹកនាំម្ហា        ប្រើតែហិង្សាលើប្រជា។
ម៉ូម៉ាអាប៊ូហ្កាដាហ្វី                  ជិះជាន់ពេញទីឲ្យវេទនា
ជនជាតិលីប៊ីស្រុះស្រួលគ្នា      ចេញមុខទាមទាររកសេរី។
ប្រជាធិបតេយ្យលើលោកា      អំណាចខ្លាំងក្លាលើសអ្វីៗ
លទ្ធិផ្ដាច់ការលើផែនដី            ពិតបរាជ័យតៗគ្នា។
ថ្ងៃមួយរីកដុះនៅអង្គរ              ឆ្ពោះទៅផ្លាស់ប្ដូរកម្ពុជា
ចៀសវាងរាស្រ្តរស់រងគ្រាំគ្រា  ខ្មែរគ្រប់អង្គាមានមង្គល៕

No comments:

Post a Comment