Monday, March 7, 2011

គ្មានមេត្តា

by C write

សម្ដីគឃ្លើន                ស្ដីយ៉ាងព្រហើន       កោតហ៊ានស្ដីដែរ
សម្លាប់ហើយបន់         អ្នកតាហូរហែរ         កាច់សម្លាប់ខ្មែរ
ថែមតាមចិត្តចង់។
អ្នកតាណាដែរ             ដែលនៅតាមថែ      ជនខ្វាក់គថ្លង់
ជាមេដឹកនាំ                 ម្រម៉ាត់ប្រម៉ង់          ហើយបែរមកចង់
កាច់ខ្មែរគ្រប់គ្នា។
ដឹកនាំច្រើនឆ្នាំ             ម្ដេចនៅតែខាំ           ដល់រាស្រ្តប្រជា
ដល់ប្រទេសជាតិ         នាំទុក្ខវេទនា            គ្រប់គ្នារងារ
ព្រោះតែអ្នកឯង៕

No comments:

Post a Comment