Sunday, April 3, 2011

ថូបែក

ដោយលោកនូ ហាច
ប្រែសម្រួលពីស៊ុល្លីព្រុយដោម

អូនអើយ,​ ថូដាវរឿងស្រពោននុះ,              
ផ្លិតបក់មកប៉ះ ប្រេះស្រាំទៅហើយ,
គ្រាន់តែទង្គិច បន្តិចមួយសោះ                     
សូម្បីសូរអ្វី ក៏គ្មានឭឡើយ។
ប៉ុន្តែរបួសដ៏ស្រាលពេកក្រៃ                         
ស៊ីសាច់កែវស្រិបៗ ឥតស្រាកស្រាន,
មើលពុំឃើញទេ តែជឿនសព្វថ្ងៃ               
ទាល់តែពទ្ធ័គៀប ដល់ជុំវិញបាន។
ទឹកថ្លាធ្លាក់ចេញមួយដំណក់ម្តង                 
ឯកំលាំងផ្កាក៏ដុនដាបស្បើយ,
គ្មានជនណា សង្ស័យជននេះផង,               
ចូរនាងកុំពាល់, វាបែកទៅហើយ។
ដូចគ្នានឹងដៃ ដែលឃើញស្នេហា                
មកប៉ះដួងចិត្ត ធ្វើឲ្យហ្មងសៅ,
ហើយដួងចិត្ត ក៏ប្រេះបែកដោយឯកា         
ផ្កាប្រតិពទ្ធ័ក៏រុះរោយទៅ,
អ្នកផងឃើញ គង់ទ្រង់ដូចធម្មតា                
តែរបួសខាងក្នុងដែលឥតពិភ័ល,
ស៊ីដួងចិត្តរួងជ្រៅឲ្យខ្លោចផ្សា,                    
 វាបែកទៅហើយចូរនាងកុំពាល់៕

No comments:

Post a Comment