ទោះនៅទីណា ខ្មែរជាប់សាច់សា លោហិតតែមួយ
ឆ្នាំថោះឆ្នាំថ្មី ពីរពាន់ដប់មួយ ខ្មែរប្រឹងលើកស្ទួយ
ប្រពៃណីជាតិ។
ខ្មែររ៉ូដអៃឡិន្ដ ប្រសប់ហើយប៉ិន រក្សាមិនឃ្លាត
នៅតាមវត្តវ៉ា ចិត្តមិនចង្អៀត រៀបចំតទៀត
លើដែនដីថ្មី។
ទេពតាឆ្នាំចាស់ ដឹងវេនប្ដូរផ្លាស់ ជូនកិរិណី
យើងខ្មែរឯនាយ ឆ្ងាយពីទឹកដី ទទួលពរជ័យ
តាមប្រពៃណី។
ឃ្លាតភូមិកំណើត ដ៏ស្រស់ល្អឆើត អនុស្សាវរីយ៍
ឃ្លាតបឹងព្រលិត ខេត្តក្រុងធានី ចាកចេញរកទី
សុខសាងសេរី។
យើងបានសុខហើយ មិនដែលព្រងើយ ជួយខ្មែរបុរី
រឮកដល់ខ្មែរ ញាតិទាំងប្រុសស្រី សូមសុខសួស្ដី
កើតកុំបីខាន៕
No comments:
Post a Comment