Saturday, April 23, 2011

មើលកម្ពុជា

by Tararith

សង្គេតមើលទៅមាតុភូមិ                 អាណិតដីខ្ទមនៅទំនេរ
ម្ចាស់រត់ខ្ចាត់ព្រាត់ជ្រកស្រុកគេ         ចាកចោលដីខ្មែរទាំងអាល័យ។
ក្រឡេកមើលទៅភ្នំដងរែក               ឃើញទុក្ខសង្វេគរៀងរាល់ថ្ងៃ
សង្រ្គាមឈាមខ្មែរហូរជោគដី           រាស្រ្តទាំងប្រុសស្រីរងវេទនា។
សម្លឹងមើលពីនាយសមុទ្រ              ទ្រូងអើយស្រយ៉ុតអស់អង្គារ
ស្រណោះដល់ជាតិកម្ពុជា                សាច់ឈាមដូចគ្នាជាសត្រូវ​។
រឿងរ៉ាវអ្នកមុនស្រាយមិនចប់           ជំពាក់គ្រប់សព្វបាំងទាំងផ្លូវ
ខ្មែរជំនាន់ថ្មីគេចរត់ទៅ                     រកទីលំនៅសេរីភាព៕

No comments:

Post a Comment