Friday, April 22, 2011

សមុទ្រ

by Tararith

សម្លឹងសមុទ្រមហាធំ                      អមដោយជួរភ្នំព័ទ្ធជុំជិត
សមុទ្ររស់នៅមានជីវិត                  ដោយជំរិតយកទឹកនានា។
មានទឹកសន្សើមជាដើមផង               សមុទ្រនៅប៉ងរាល់វេលា
សន្សើមតិចតួចប្រមូលគ្នា                ក្លាយជាទឹកប្រៃក្នុងសាគរ។
វស្សានមកដល់ផលបានទៀត         ទឹកភ្លៀងឥតឃ្លាតធ្លាក់ពុះពោរ
ទៅក្នុងសមុទ្រនាំនាចជោរ               សមុទ្រថ្ងូរថាមិនគ្រប់ឡើយ។
ទឹកហូរពីស្ទឹងបឹងទន្លេ                      ហូរជ្រេទេរទៅឥតមានស្បើយ
ធ្លាក់ចូលសមុទ្រថែមទៀតហើយ       សមុទ្រធំល្វើយនៅមិនគ្រប់។
សង្កេតទៅលើមនុស្សដូចគ្នា             ទ្រព្យធនហូរហៀនៅមិនឈប់
ស្វែងបុណ្យអំណាចទាំងថ្ងៃយប់        គ្មានអ្វីនឹងទប់ចិត្តលោភបាន។
ធម្មជាតិនិងមនុស្សលោកដូចគ្នា         លោភលន់ផ្តន្ទាវាតទន្ទ្រាន
មាសប្រាក់បុណ្យសក្កិយកឲ្យបាន      ចិត្តអើយឥតស្រានបានអ្វីឆ្អែត។

No comments:

Post a Comment