Monday, April 25, 2011

ទុក្ខព្រួយ

by Prasat


ផ្ទះនៅមិនបាន         ស្នូរផ្ទុះរំខាន            ចិត្តទាំងថ្ងៃយប់
រត់ចោលលំនៅ       បាត់បង់សព្វគ្រប់     ជីវិតជំពប់
ទុក្ខសោករ៉ាំរ៉ៃ។
ទុក្ខមួយបាត់ដី         អ្នកមានមន្រ្តី           រឹបទុកក្នុងដៃ
ស្រែចម្ការភ្លឺ            ខានធ្វើសព្វថ្ងៃ         ជីវិតក្រក្រៃ
បានអ្វីរំពឹង។
ទុក្ខប្ដីទៅច្បាំង         ប្រយុទ្ធតតាំង          លោះអស់ព្រលឹង
តែឯងសែនខ្វល់      រស់គ្មានពំនឹង          បានត្រឹមសញ្ជឹង
ហៅរកអ្នកជួយ។
ឯផ្ទះបាក់បែក          ដំបូលរហែក           ជាបំណែកព្រួយ
បំណុលជីវិត           ជុំជិតរលួយ            លើផែនដីមួយ​
ស្គាល់តែនិរាស្រ្ត៕

No comments:

Post a Comment