Saturday, May 7, 2011

អាស៊ាន

by Prasat


ជម្លោះខ្មែរសៀម          អាស៊ាននៅស្ងៀម        មិនស្ដីអើពើ
ចោរសៀមបានចិត្ត      ត្បិតអង្គការលើ           កំពុងបែកសឺ
នឹងរឿងនេះដែរ។
ជម្លោះព្រំដែន              កាច់កុងបត់បែន           សៀមច្បាមដីខ្មែរ
រឿងព្រះវិហារ             ព្រំដែនក្បែរៗ              អាស៊ានដឹងដែរ
នៅតែធ្វើងើយ។
យូអិនឲ្យសិទ្ធិ              អាស៊ានពិនិត្យ             ច្បាស់នឹងភ្នែកហើយ
ឃើញសៀមរំលោភ    អាស៊ានកន្តើយ           មិនចង់ឆ្លងឆ្លើយ
សម្រួលសេចក្ដី។
ខ្មែរអ្នករងគ្រោះ          អ្នកបានកេរ្ដិ៍ឈ្មោះ       អាស៊ានល្បាញល្បី
អង្គការមួយនេះ           ជាន់ជិះសេរី                ប្រទេសក្រក្រី
អស់ក្ដីសង្ឃឹម៕

No comments:

Post a Comment