Monday, May 9, 2011

ជើងឯក

by Tararith


ឮឈ្មោះអ្នកខ្លាំងច្បាំងតែងឈ្នះ       សត្រូវវិនាសអន្តរធាន
លោកកម្ចាត់អស់ជនឈ្លានពាន      លបលួចទន្រ្ទានយកទឹកដី។
វីរបុរសដ៏អស្ចារ្យ                         ប្រយុទ្ធ និងស្ដារប្រទេសថ្មី
ទាំងកាយទាំងចិត្តលះលកលៃ        ឃ្មាតខ្មីយកជ័យគ្រប់ឈុតឆាក។
ផ្កាយមាសមានតែលោកម្នាក់គត់     ដែលអាចពន្លត់ការលំបាក
អារកាត់សព្វសាច់ក្រតោកយ៉ាក      ត្រឹមត្រូវប្រាសចាកលោកចាត់ចែង។
ប្រសិនវីរបុរសស្លាប់                    ប្រជាយូរឆាប់នឹងចម្បែង
ឬមួយសង្គមថ្លាចាំងចែង               ក្ដីសុខធំធេងជាងសព្វថ្ងៃ៕

No comments:

Post a Comment