Tuesday, May 10, 2011

កម្មករ

by Prasat

នេះកម្មករខ្មែរ            ត្រូវពួកថៅកែ           រំលោភអស់សិទ្ធិ
ទោះនៅក្នុងស្រុក       ប្រទេសឆ្ងាយជិត       មានតែជីវិត
បាត់បង់សេរី។
គេវាយធ្វើបាប           ការងារដុនដាប          ប្រឹងធ្វើមិនស្ដី
ថៅកែប្រមាថ            ដៀលពូជពង្សក្ដី        អត់ធ្មត់ខន្ដី
បម្រះក្ដីក្រ។
ប្រាក់ខែតិចតួច          គេបន្លំលួច                កេងកិបតៗ
ច្បាប់មិនការពារ        ផ្ដន្ទាឈូឆរ                សង្គមបវរ
ក្រតកូនចៅ។
កម្មករឆ្លងដែន           រាប់សិបម៉ឺនសែន       មានស្នាមដំបៅ
ខ្លះអស់ជីវិត              ខ្លះធ្លាក់ខ្លួនខ្លៅ            ខ្លះរដ្ឋប្រដៅ
សំដៅទៅគុក។
កម្មករក្នុងស្រុក         ស្វះស្វែងរកសុខ        បែរជាជួបទុក្ខ
រកយុត្តិធម៌                ដោះស្រាយបន្ទុក       នៅចំពោះមុខ
បង្រ្កាបព្រៃផ្សៃ។
ឮតែរុងរឿង              បង្ហាញថ្កុំថ្កើង            ជ្រុលហួសនិស័យ
ទឹកភ្នែកកម្មករ           ហូរស្រក់រាល់ថ្ងៃ        មិនដែលអាល័យ
ជាតិសាសន៍ដូចគ្នា។
មានតែបង្រ្កាប           បន្ថែមគំនាប             បើហ៊ានទាមទារ
សុំឡើងប្រាក់ខែ        ពួកគេនាំគ្នា               ចេញមុខការពារ
ដំកើងថៅកែ៕ 

No comments:

Post a Comment