Tuesday, May 10, 2011

មេខ្យល់

by Noreyutt

ព្រោះតែក្ដីក្រ              ស្ថិតក្នុងលំហរ         នៃវដ្ដសង្សារ
ស៊ូលះបង់ជាតិ            ជាទីស្នេហា             ឆ្លងកាត់មហា
ព្យុះទៅឆ្ងាយស្រុក។
សុំត្រឹមបានឆី              បាយទឹកចំណី         អំបិលប្រហុក
ក៏រកពុំបាន                  គ្មានទាំងក្ដីសុខ        ជីវិតចាប់ចុក
តត្រុកឆ្លងដែន។
ដីធ្លីគេរឹប                    មាត់គេដេរខ្ជឹប         ច្បាប់ក៏បត់បែន
មានតែលះលា             ភូមិទាំងអួលណែន   យោកតាមកំណែន
កម្លាំងខ្យល់បក់។
រសាត់ទៅហើយ          កម្មករខ្មែរអើយ       គ្រប់ប្រាណដង្ហក់
បាត់បង់សេរី               ប្រាជ្ញាប្រែល្អក់          មេខ្យល់ស្រូបឆក់
យកជីវិតទៅ

No comments:

Post a Comment