Tuesday, May 17, 2011

ក្រយៅ

by Noreyutt

ធម្មជាតិសខ្មៅ              មនុស្សមានក្រយៅ       សំណាងសូយសព្វ
ជួនកាលពូកែ               តែមានអ្នកស្អប់             ជួនជាឡប់ៗ
មានគេគាំទ្រ។
អ្នកខ្លះមានពូជ              បែរទៅជាខូច               គួរឲ្យអាសូរ
ប្រុសស្រីមិនចំ             ចរឹតផ្លាស់ប្ដូរ                មានមាត់បែរគ
និយាយមិនបាន។
អ្នកខ្លះសមរម្យ             រូបរាងហាក់ហំ              សមអ្នកក្លាហាន
មានប្រជាប្រិយ៍            ពេញផ្ទៃភូមិដ្ឋាន            ឡូឡារំខាន
គ្មានអ្នកចូលចិត្ដ។
ជនខ្លះជាមេ                  គ្រប់គ្នាដោយជេរ          ប្រមាថមិនគិត
ជននេះសាមាន              ខាងចាប់ជំរិត              ទោះរាស្រ្តឆ្ងាយជិត
ច្បាប់ច្បាមយកដី។
ពេលមានអំណាច         ចិត្តប្រែកំណាច             ឥតត្រាប្រណី
ដីធ្លីភូមិដ្ឋាន                  និងទីដីព្រៃ                   វាតកាប់ប្រល័យ
លុះក្ស័យធនខ្មែរ។
ក្រយៅខ្មៅស               រុងរឿងបវរ                  ក៏មានហូហែ
តាមប្រវត្ដិសាស្រ្ដ         សង្គមផ្លាស់ប្រែ            ព្រោះអ្នកពូកែ
មើលងាយប្រជា។
គេដឹកនាំខ្មែរ                 ទឹកភ្នែកគ្មានល្ហែ            ឈឺចាប់វេទនា
សង្គមសព្វថ្ងៃ               វក់វីគ្រប់គ្នា                  គង់មានកម្មពារ
វាទទួលវិញ

No comments:

Post a Comment