by C write
ពពកពណ៌ខ្មៅ ពណ៌នេះសំដៅ
ន័យជិតរលាយ រលាយជាភ្លៀង
ទោះធំមិនងាយ បំបែកឲ្យខ្ចាយ
តាមបំណងបាន។
ពពកបាំងបាត់ ខ្យល់គង់បោកផាត់
នាំយកទាំងប្រាណ រំលាយបំបែក
មិនឲ្យរំខាន បានភ្លៀងជោគឋាន
ថ្កើងថ្កានផែនដី។
ពពកខ្មៅក្រាស់ មេឃគង់ស្រឡះ
ផ្ដល់ពន្លឺថ្មី តាមច្បាប់ធម្មជាតិ
ទោះខ្លាំងម្ដេចក្ដី គង់បរាជ័យ
ដោយដៃផ្សេងទៀត។
ខ្លះរលាយបាត់ ចុះចេញស្ងាត់ៗ
ខ្លះបាត់ទាំងញាតិ ព្រោះតែដុំខ្មៅ
សណ្ដាណឯទៀត បាំងបំផ្លាញជាតិ
ព្រោងព្រាតរៀងមក។
វាសនាមិនទៀង ពពកនាំភ្លៀង
រៀងដរាបមក មនុស្សខ្លាំងយ៉ាងណា
នឹងដូចពពក អស់កន្លែងជ្រក
ក្នុងលោកធំធេង៕
No comments:
Post a Comment