Wednesday, July 6, 2011

ឡើងកូដ

by C write

ពេលឡើងកូដ       ចរិតស្លូត              របូតបាត់
ឡើងស្ងាត់ៗ          ដើរកំចាត់             គ្មានចន្លោះ
ស្មាមានស័ក្ក          ងាយកើបប្រាក់      គ្មានស្រណោះ
ជាតិធ្លាប់ស្មោះ       គ្មានអាឡោះ          សោះសូន្យទៅ។
កាលនៅរៀន          អ្វីក៏គ្មាន               ប្រៀនចេះស្ដាប់
ចេះចំណាប់          យល់អស់ច្បាប់      ឆាប់ឃើញផ្លូវ
ធ្វើអ្នកមាន            ធ្លាប់អត់ឃ្លាន        អត់លំនៅ
ចូលបក្សត្រូវ         លុះឥឡូវ             មានសព្វយ៉ាង។
ឡើងកូដហើយ       មិនចង់ឆ្លើយ         ឡើយសំណួរ
បើអ្នកសួរ            មិនសមគួរ           ឲ្យត្រដាង
ពុករលួយ            ស៊ីជំនួយ             ខូចសង្ខាង
ធ្វើគ្រប់យ៉ាង         មិនមែនម៉ាង          ដើម្បីបក្ស។
ចាប់ឲ្យអស់          ធ្វើឲ្យខ្សោះ           អ្នកជំទាស់
ចងច្បាប់វាស់        ចែងឲ្យខ្ទាស់          ប៉ះប្រឡាក់
អំណាចមាន         នរណាហ៊ាន          ទោះកាប់ចាក់
ឬចាយប្រាក់         ចុកឲ្យស្លាក់             ស្លាប់ទាំងរស់។
បើនៅថា                នៅតវ៉ា                    រក្សាចិត្ត
យកជីវិត                កុំបាច់គិត                នាំមានគ្រោះ
កនយើងអើយ         បានដឹងហើយ         កុំបាច់ឈ្លោះ
ចង់បានឈ្មោះ         មក! សាបព្រោះ       ភាពផ្ដាច់ការ

No comments:

Post a Comment