Thursday, June 30, 2011

បាត់ឃើញ

by C write

បើបាត់របស់                 សៀតនៅកៀនកោះ       ទាំងអស់ឃើញវិញ
បាត់មាសបាត់ពេជ         គេអាចរកទិញ               បានទ្រព្យនោះវិញ
ទោះចាស់ឬថ្មី។
របស់ខ្លះបាត់                 បង់ទៅស្ងាត់ៗ               មិនគួរគប្បី
បាត់មែនតែឃើញ          ដូចបាត់ទឹកដី                 ប្រាក់ច្រើនម្ដេចក្ដី
ទិញវិញមិនបាន។
ដីនៅនឹងមុខ                  ចាប់គិតចាប់ចុក             ស្រុកធ្លាប់ក្សេមក្សាន
មានវត្តអារាម                និងញាតិសណ្ដាន          រស់ឆ្ងាយពីឋាន
កំណើតបស់ខ្លួន។
ដីខ្មែរខាងលិច               សៀមពុះជ្រៀកច្បិច       ខាងកើតមានយួន
យកអស់ខ្មែរក្រោម        ចោមមកអង្រួន             ព្រំដែនផ្ទួនៗ
គុំគួនយកទៀត។
រឿងរ៉ាវថ្មីៗ                   ព្រំជា មាសស្រី             ក្ដីផ្អើលអស់ញាតិ
ការពារដីខ្មែរ                 បែរទោសនឹងជាតិ          ជាប់គុកព្រោះឃ្លាត
បំណងអ្នកធំ៕

No comments:

Post a Comment