Monday, August 1, 2011

អ្នកតាព្រំដែន

by Tararith

១.រស់ក្នុងដីខ្មែរថែជាយដែន               ទទួលសំណែនជាតិដ៏ទៃ
       
 ព្រោះតែព្រាត់បាត់កូនប្រុសស្រី         ធ្លាប់ថ្វាយចំណីឆ្ងាញ់គួរគាប់។

២.ខ្ញុំជាអ្នកតារក្សាថែ                        ទឹកដីដែនខ្មែរឲ្យជួបភ័ព្វ

 តែកូនចៅខ្លះបោះបង់ទ្រព្យ                រត់ចោលដីធ្លាប់ជួបសប្បាយ។

៣.កាលមុនម្ហូបខ្មែរសំដីខ្មែរ               ឥឡូវនេះបែប្រែអន្តរាយ
        
ខ្ញុំជាអ្នកតាសែនខ្វល់ខ្វាយ                  ឃើញចោរជិតឆ្ងាយថ្វាយសែនឲ្យ។

៤.ខ្មែរអើយអត់ទោសឲ្យខ្ញុំផង             សុំហែករបងយកអំណោយ

 ព្រោះខ្ញុំចង់រស់ទៅថ្ងៃក្រោយ               កុំឲ្យជួបក្រតទៅទៀត៕

No comments:

Post a Comment